ក្រុមប្រធានសហភាពអឺរ៉ុប(EU) បានជួបជុំគ្នាជាមួយមេដឹកនាំបារាំង អាល្លឺម៉ង់ និងស៊ែប៊ី នាថ្ងៃសុក្រនេះ មុនកិច្ចប្រជុំកំពូលរវាង EU និងតំបន់បាល់កង់ខាងលិច នៅប្រទេសម៉ុនតេណេហ្គ្រូ ។
ប្រធានគណកម្មការអឺរ៉ុបលោកស្រី Ursula von Der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa បានជួបជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron អធិការបតីអាល្លឺម៉ង់លោក Friedrich Merz និងប្រធានាធិបតីស៊ែប៊ីលោក Aleksandar Vucic មុនជំនួបកំពូលនៅទីក្រុងតំបន់ឆ្នេរ Tivat ។
យោងតាមឯកសារពិភាក្សាដែលត្រូវបានមើលឃើញដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍ឃើញថា អាល្លឺម៉ង់ និងបារាំង បានស្នើសុំឲ្យផ្តល់ឱកាសបន្ថែមទៀតដល់សមាជិក EU ដែលមានមហិច្ឆតាចូលរួមកម្មវិធីរបស់ប្លុកមួយនេះ ។
ឯកសារនេះដែរ និយាយទៀតថា ពួកគេមានបំណងបញ្ចូលសន្ទុះថ្មីទៅក្នុងកិច្ចពិភាក្សា ស្តីពីការពង្រីកប្លុកមានសមាជិក ២៧រដ្ឋមួយនេះ មុនកិច្ចប្រជុំកំពូលនៅថ្ងៃសុក្រ ហើយនិងកិច្ចប្រជុំកំពូលមួយទៀតជាមួយប្រទេសម៉ុលដូវ៉ា នាពេលក្រោយក្នុងខែនេះ ។
ការពង្រីកសមាជិក បានស្ថិតក្នុងរបៀបវារៈរបស់ EU ដោយសារសង្រ្គាមរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងនោះទីក្រុងគីវ ចង់ចូលរួមជាមួយប្លុកសហភាពអឺរ៉ុប ដើម្បីឲ្យពួកគេមានចំណែកនៅក្នុងរបត់នយោបារបស់អឺរ៉ុប ៕