ក្រសួងសុខាភិបាល ស្នើអង្គភាពសុខាភិបាល បន្តការយកចិត្តទុកដាក់តាមដានហានិភ័យ នៃជំងឺកូវីដ-១៩

2022/04/22 11:20:43 pm        761

ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ស្នើដល់អង្គភាពសុខាភិបាល គ្រប់លំដាប់ថ្នាក់ត្រូវបន្តការយកចិត្តទុកដាក់តាមដានហានិភ័យសុខភាពសុខភាពសាធារណៈ នៃជំងឺកូវីដ១៩ ឲ្យបានជាប់ជាប្រចាំនិងមានវិធានការឆ្លើយតបជាបន្ទាន់ ក្នុងករណីផ្ទុះឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ ក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលទើបកន្លងទៅថ្មីៗនេះ។

ការថ្លែងរបស់ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង យ៉ាងដូច្នេះ នាឱកាសបិទសិក្ខា​សាលា​ពិគ្រោះ​យោបល់ លើសេចកី្តព្រាងផែនការយុទ្ធសាស្រ្តសុខាភិបាលឆ្នាំ២០២២-២០៣០ និងយុទ្ធសាស្រ្តឌីជីថល សុខាភិបាល ឆ្នាំ២០៣០ ​កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។

ឯកឧត្តម រដ្ឋមន្រី្ត បានសង្កត់ធ្ងន់ថា ​ការឆ្លើយតប ​ជាបន្ទាន់ចំពោះករណីកូវីដ១៩នេះ គឺដើម្បី​រក្សា​ជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើង ​និងកិច្ចដំណើរការ សកម្មភាពសង្គម សេដ្ឋកិច្ច​ពេញលេញ ប្រកបដោយសុវតិ្ថភាពនិងនិរន្តរភាព។

ជាមួយគ្នានេះ ត្រូវបន្តលើកកម្ពស់ការផ្តល់សេវាថែទាំសុខភាពជាប្រចាំ ​ជាពិសេស សេវា​សុខភាព​ជាសារវ័ន្តជូនប្រជាពលរដ្ឋ​គ្រប់រូប ​ប្រកប​ដោយ​គុណភាព ​សុវតិ្ថភាព​ និងប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ​បានបញ្ជាក់ទៀតថា ​ផែនការយុទ្ធសាស្រ្តសុខាភិបាល ឆ្នាំ២០២២-២០៣០ ​និងយុទ្ធសាស្រ្តឌីជីថលសុខាភិបាល ​គឺ​ជាឧបករណ៍គោលនយោបាយផង និង​យុទ្ធសាស្រ្តផង ​ដែលបញ្ជាក់ពីការ ​ប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាល ក្នុងការបន្តជំរុញវឌ្ឍនភាព​ក្នុងការអនុវត្តរបៀបវារៈនៃការអភិវឌ្ឍសុខភាពកម្ពុជា ​នៅក្នុងបណ្តាឆ្នាំខាងមុខ។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេច​អគ្គ​មហា​សេនាបតីតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្រី្តនៃព្រះរាជាណា​ចក្រកម្ពុជាបានកំណត់យ៉ាង​ច្បាស់​នូវចក្ខុវិស័យ ​ក្នុងការប្រែក្លាយកម្ពុជា ​ពីប្រទេសចំណូលមធ្យមកម្រិតទាប ទៅជាប្រទេស​ចំណូល​មធ្យម​កម្រិតខ្ពស់នៅឆ្នាំ២០៣០​ និងប្រទេសចំណូល​ កម្រិតខ្ពស់នៅឆ្នាំ២០៥០៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        173
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm