កម្ពុជាប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”

2026/06/06 04:58:33 am        141

ក្រសួងបរិស្ថាន បានរៀបចំប្រារព្ធ “ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក” ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ” នារសៀលថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការចូលរួម ពីថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គទូត តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ កងកម្លាំងប្រដាប់អាវុធ យុវជន លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស ជាច្រើនរូប។

ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ការគ្រប់គ្រងសំណល់ឱ្យបានសមស្របទៅតាមលក្ខណៈបច្ចេកទេស ការកែច្នៃ និងប្រើប្រាស់ឡើងវិញ សំដៅទទួលបាន «សំណល់សូន្យ (Zero Waste)» គឺជាកិច្ចការចាំបាច់។ ឯកឧត្តមបានថ្លែងបន្ថែមថា សំណល់សូន្យ គឺការធ្វើយ៉ាងណាឱ្យមានបរិមាណសំណល់តិចបំផុត ដោយត្រូវអនុវត្តនូវគោលគំនិតសេដ្ឋកិច្ចចក្រា និងលើកទឹកចិត្តដល់ប្រជាជនអនុវត្តគោលការណ៍ ៤ក ឬ 4R (ការបដិសេធ ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ) ដើម្បីកាត់បន្ថយបរិមាណសំណល់ឱ្យបានជាអប្បបរមា។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានស្នើសុំការចូលរួមសាមគ្គីគ្នា បន្តគាំទ្រ ចូលរួមអនុវត្តរួមគ្នាអនុវត្តគោលនយោបាយនិងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះមានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ពីគ្រប់ក្រសួង ស្ថាប័នរដ្ឋ សមត្ថកិច្ចគ្រប់ប្រភេទ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន វិស័យឯកជន ប្រជាពលរដ្ឋ ជាពិសេសគឺស្រទាប់យុវជន សិស្សានុសិស្ស ដើម្បីឈានទៅ សម្រេចបាននូវសមិទ្ធផល កម្ពុជាមានភាពស្អាត ភាពបៃតង និងធានាបាននូវសុខុមាលភាព សម្រាប់ប្រជាជនគ្រប់ជំនាន់។

ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅ ថ្ងៃទី៥ ខែមិថុនា។ នៅកម្ពុជាទិវានេះ បានចាប់ផ្តើមអនុវត្តតាំងពី ឆ្នាំ១៩៩៦ ដើម្បី លើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីបរិស្ថាន ចលនាឱ្យមហាជនគ្រប់ស្រទាប់វណ្ណៈចូលរួម សម្អាតអនាម័យតាមគេហដ្ឋាន តាមផ្លូវជាតិ និងតាមទីសាធារណៈ និងដើម្បីជំរុញ និងលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងការធ្វើសកម្មភាពលើកកម្ពស់កិច្ចគាំពារបរិស្ថាន កិច្ចការពារនិងអភិរក្សធនធានធម្មជាតិ៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        9
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        218
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm