បង្រ្កាបអ្នកជួញដូរវល្លិរមៀតជាង៧តោន នៅស្រុកបូទុមសាគរ

2022/04/23 12:55:35 am        1.6 K

កោះកុង៖ អយ្យការអមសាលាដំបូងខេត្តកោះកុង សហការជាមួយមន្រ្តីជំនាញ ចុះបង្រ្កាបទីតាំងកែច្នៃជួញដូរវល្លិរមៀតជាង៧តោននៅឃុំអណ្តូងទឹក ស្រុកបូទុមសាគរ បច្ចុប្បន្នកំពុងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី។

លោក វ៉ៃ ភីរម្យ ព្រះរាជអាជ្ញារងខេត្តកោះកុង គូសបញ្ជាក់ប្រាប់ទូរទស្សន៍BTvនៅវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ថា ប្រតិបត្តិការបង្រ្កាបការកែច្នៃវល្លិ៍រមៀតទម្ងង់ជាង៧តោននេះ ធ្វើឡើងនៅលំនៅដ្ឋានរបស់ជនសង្ស័យមានឈ្មោះ ណាង ពៅ ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិជីមាល ឃុំអណ្តូងទឹក កាលពីថ្ងៃទី២១ ខែមេសា ម្សិលមិញ។

លោកព្រះរាជអាជ្ញារងខេត្តកោះកុង បន្ថែមទៀតថា តាមចម្លើយសារភាពរបស់ស្រ្តីជាជនសង្ស័យ ប្រាប់ថា រូបគាត់បានទិញវល្លិ៍រមៀតទាំងនេះពីប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលពួកគេទៅកាប់ដឹកជញ្ចូនពីលើភ្នំមកលក់ឱ្យខ្លួនជាអ្នកទទួលទិញ។ ដោយតម្លៃគីឡូក្រាមថ្លៃ២០០រៀល ហើយកាប់ឱ្យល្អិតហាលថ្ងៃឱ្យស្ងួតបានមួយផ្នែកត្រៀមបម្រុងយកទៅលក់បន្តនៅរាជធានីភ្នំពេញ គ្រាមិនទាន់រកអ្នកទិញបន្តមិនទាន់បាននៅឡើយទេ។

លោក វ៉ៃ ភីរម្យ ពន្យល់ដែរថា ប្រសិនបើជនសង្ស័យរកឈ្នួញទិញបាន គាត់នឹងផ្ញើតាមរថយន្តទៅលក់ក្នុង១គីឡូក្រាមថ្លៃ៦០០រៀល គ្រាដែរជនសង្ស័យប្រព្រឹត្តជាលើកដំបូង ហើយត្រូវបានសមត្ថកិច្ចបង្រ្កាបបានតែម្តង ដោយទាំងមិនដឹងថាការប្រកបមុខរបរនេះខុសច្បាប់នោះទេ។

បច្ចុប្បន្នចំពោះវត្ថុតាងត្រូវបានដកហូត និងដឹកជញ្ចូនយកទៅរក្សាទុកជាបណ្តោះអាសន្ននៅស្នាក់ការល្បាតព្រែកតាអុក ស្ថិតនៅភូមិព្រែកតាអុក ឃុំអណ្តូងទឹក រីឯជនសង្ស័យ បានបញ្ចូនមកអនុវត្តតាមនីតិវិធីនៅសាលាដំបូងខេត្តកោះកុងរួចរាល់ហើយដែរ។

គួរជម្រាបថា ការបង្រ្កាបបទល្មើសកែច្នៃវល្លិរមៀតកម្រនឹងបង្រ្កាបបានណាស់។ ដូច្នេះសាធារណជន ក៏មានដាក់ការសង្ស័យដែរថា ផ្ទះស្រ្តីជនសង្ស័យនៅក្បែរទីស្នាក់ការល្បាតបរិស្ថានឃុំអណ្តូងទឹក ហេតុអ្វីទើបតែមានការបង្រ្កាបនៅពេលនេះយ៉ាងដូច្នេះ។

ទាក់ទិននឹងបញ្ហានេះ ត្រូវបានលោក វេត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ឱ្យដឹងដែរថា មុននឹងឈានដល់ការសុំគោលការណ៍តំណាងអយ្យការអមសាលាដំបូងចុះបង្រ្កាប គឺមន្រ្តីរបស់លោកបានតាមដានជាង១០ថ្ងៃមុន គ្រាឃើញមានម្ចាស់គោយន្តដឹកវល្លិ៍រមៀតស្រស់ចូលមូលដ្ឋានជនសង្ស័យរស់នៅ។ ទោះបីជាដឹងថា តំបន់គ្រប់គ្រងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក៏ដោយ តែក្នុងនាមនគរបាលយុត្តិធម៌ ចាំបាច់បង្រ្កាបឱ្យបានទាន់ពេលវេលា ព្រោះតែវល្លិ៍រមៀតជាសារធាតុម៉្យាងទៅផ្សំធ្វើជាគ្រឿងញៀនខុសច្បាប់បាន។

មន្រ្តីជំនាញបរិស្ថានខេត្តដដែល អះអាងថា កាលពីឆ្នាំ២០២០កន្លងទៅ ធ្លាប់បង្រ្កាបករណីកែច្នៃវល្លិ៍រមៀតជាង៨តោនផងដែរ និងឃាត់ខ្លួនជនសង្ស័យម្នាក់នៅស្រុកថ្មបាំង រួចបញ្ចូនមកតុលាការអនុវត្តតាមនីតិវិធី៕ ​អត្តបទ​ ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        87
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        94
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm