សម្តេចតេជោ ហ៊ុន សែន ​ជំរុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន

2026/06/06 07:29:22 pm        184

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦នេះ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកណ្តាល ប្រមាណជាង១ពាន់នាក់ នៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល។

មានប្រសាសន៍សំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ដំណើរឆ្ពោះមកមូលដ្ឋាននេះជាការធ្វើគណនេយ្យភាពជាមួយអង្គបោះឆ្នោត ខណៈកន្លងមកសមាជិកព្រឹទ្ធសភា ស្ទើរតែមិនចុះតាមមូលដ្ឋាន ដូច្ចេះហើយទង្វើនេះត្រូវផ្លាស់ប្តូរ មិនអោយឈរឈ្មោះតទៅទៀតទេ ចំពោះសមាជិកាព្រឹទ្ធសភាណាដែលមិនចុះទៅមូលដ្ឋានជួបជាមួយប្រជាជន ដែលមិនឆ្លើយតបការខិតខំនៅមូលដ្ឋាន។ សម្រាប់សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកក៏ ត្រូវធ្វើការជាមួយ អង្គបោះឆ្នោតគឺសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អោយបានច្រើនដែរ។ ចំពោះខេត្តកណ្តាលជាខេត្តមានភូមិសាស្ត្រព័ទ្ធជុំវិញរាជធានីភ្នំពេញ មានស្ថានភាពមិនខុសពីរាជធានីភ្នំពេញទេ ទាំងកត្តាសន្តិសុខ នយោបាយ សេដ្ឋកិច្ច គឺជះឥទ្ធិពលគ្នាទៅវិញទៅមក សម្តេចតេជោប្រមុខរដ្ឋស្តីទី បានណែនាំដល់មូលដ្ឋានចូលរួមរក្សាស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ក្នុងនោះបញ្ហាបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញត្រូវតែបន្ត ដែលអាចមានការបែកសំបុក ពង្រាយទៅតូចៗនៅតាមមូលដ្ឋាន។

សម្តេចតេជោណែនាំនៅតាមមូលដ្ឋានក៏ត្រូវជួយគ្រប់គ្រងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចតាមរយៈការខិតខំទាំងឡាយ និងចូលរួមខិតខំសន្សំសំចៃក្នុងដំណាក់កាលនេះ។ ទន្ទឹមនឹងនឹងនេះដើម្បីគាំទ្រដល់ការរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ត្រូវចូលរួមគាំទ្រលើការប្រមូលចំណូលគយនិងពន្ធដារ និងខិតខំប្រមូលចំណូលចូលរដ្ឋអោយអស់ពីលទ្ធភាព។ សម្តេចបន្តថា ការគាំទ្ររបស់មូលដ្ឋានចំពោះការប្រមូលចំណូលជារឿងសំខាន់។ ចំពោះនៅតាមមូលដ្ឋាន សម្តេចតេជោ ណែនាំដល់ខេត្តកណ្តាលបន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជននិងនិវត្តជននៅក្នុងមូលដ្ឋាន។ សម្តេចណែនាំឲ្យអាជ្ញាធរខិតខំដោះស្រាយជម្លោះដីធ្លី តាមរយៈការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ចំពោះខេត្តកណ្តាលក៏មានបញ្ហាជម្លោះដីធ្លីរវាងប្រជាជននិងប្រជាជន និងរវាងប្រជាជនជាមួយក្រុមហ៊ុនក៏មានខ្លះ ខិតខំរកដោះស្រាយសម្របសម្រួល និងជំរុញការផ្តល់បណ្ណកម្មសិទ្ធជូនប្រជាជន។

សម្តេចតេជោអំពាវនាវអោយយកចិត្តទុកដាក់ចំពោះការគ្រប់គ្រងកម្មករតាមរោងចក្រសហគ្រាស ខណៈដែលនៅខេត្តកណ្តាលកម្មករមានរហូតដល់ទៅជាង២៥ម៉ឺននាក់ រោងចក្រសហគ្រាសគ្រឹះស្ថាននៅក្នុងខេត្ត២១០៩, វិនិយោគិនបរទេសដែលវិនិយោគ ៦៦២មូលដ្ឋាន ដែលផ្តល់ការងារ២៥ម៉ឺន១១០៧នាក់។ សម្តេចតេជោបន្តថា យើងមានបទពិសោធន៍លើការគ្រប់គ្រងហើយ បន្តជំរុញបទពិសោធន៍ដ៏ល្អនេះទៅមុខទៀត គ្រប់គ្រងកម្មករអោយបានល្អ ដោះស្រាយវិវាទការងារអោយបានឆាប់បំផុត និងចូលរួមដោះស្រាយការងារដល់ប្រជាជនធ្វើ និងតាមមើលអោយជាប់ជាប្រចាំ។

លើការងារនៅមូលដ្ឋាន សម្តេចតេជោជំរុញអោយ ខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់។ សម្តេចតេជោអំពាវនាវអោយមន្ត្រីទាំងអស់ធ្វើសកម្មភាពដោយស្មោះត្រង់ ដើម្បីសេចក្តីសុខរបស់ប្រជាជន ខិតខំលុបបំបាត់ឬបន្ថយការថ្នាំងថ្នាក់របស់ប្រជាជនចំពោះទង្វើខ្វះខាតដែលកើតចេញពីមន្ត្រី ប្រជាជនមិនអាចទទួលយកបានទេ ដែលធ្វើសកម្មភាពណាមួយដែលផ្ទុយផលប្រយោជន៍របស់ពួកគាត់។ សម្រាប់មន្ត្រីឃុំសង្កាត់ ត្រូវមានទំនាក់ទំនងល្អជាមួយប្រជាជន បម្រើប្រជាជនដោយស្មោះត្រង់ ហើយមន្ត្រីថ្នាក់ឃុំ មានស្មៀនឃុំ និងប៉ុស្តិ៍រដ្ឋបាលឃុំជាដើម ខិតខំដោះស្រាយសេវាចាំបាច់ និងសេវាតម្រូវការជូនប្រជាពលរដ្ឋ

ត្រូវចាំថា «មន្ត្រីជាខ្ញុំបម្រើប្រជាជន មិនមែនជាចៅហ្វាយនាយប្រជាជនទេ។ »

ចំពោះស្មៀនឃុំ សម្តេចតេជោជំរុញចលនាស្ត្រីដែលមានសមត្ថភាព អោយដាក់ពាក្យច្រើនចូលប្រឡង ខណៈសម្តេចតេជោ ចង់បានមានស្ត្រីមានចំណែក៥០ភាគរយនៃស្មៀនឃុំសង្កាត់ នេះមិនមែនទាត់ចោលបុរសទេតែយើងនិយាយពីសមភាពយេនឌ័រ ការវិនិយោគអោយស្ត្រី ដូច្ចេះស្ត្រីត្រូវប្រឹងប្រែងដោយខ្លួនឯង និងលើកទឹកចិត្តស្ត្រីចូលរួមបំពេញការងារនិងមានសមត្ថភាព។

ចំពោះខេត្តកណ្តាលក៏មានជាប់ព្រំដែនជាមួយប្រទេសវៀតណាម សម្តេចតេជោណែនាំដល់អាជ្ញាធរខេត្តកណ្តាលបន្តសហការអោយបានល្អជាមួយប្រទេសជិតខាងដែលមានព្រំដែនជាមួយគ្នា ខណៈបច្ចុប្បន្នកម្ពុជានិងវៀតណាមមានសេដ្ឋកិច្ចតភ្ជាប់គ្នាល្អ។

សូមបញ្ជាក់ថា ខេត្តកណ្តាល គឺជាខេត្តយុទ្ធសាស្ត្រដ៏មានសារៈសំខាន់បំផុតមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងភូមិសាស្ត្រព័ទ្ធជុំវិញរាជធានីភ្នំពេញ និងដើរតួនាទីជាខ្សែក្រវាត់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងភស្តុភារកម្មយ៉ាងរឹងមាំក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ខេត្តកណ្តាល មាន ១០ស្រុក ៣ក្រុង ១០១ឃុំ ២៦សង្កាត់ និង ១ ០១០ភូមិ។ ប្រជាជនមានចំនួន ១ ៤៣៤ ៣៣៦ នាក់ (ប្រុសចំនួន ៦៩២ ៥៤៣នាក់, ស្រីចំនួន ៧៤១ ៧៩៣ នាក់) ស្មើនឹង ៣២៦ ៦៧០ គ្រួសារ ខណៈដែលខេត្តកណ្តាលជាខេត្តទី១៣ ដែលសម្តេចតេជោបានចុះជួបសំណេះសំណាល៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        88
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        186
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm