ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្របានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបន្តឃុំខ្លួនបុគ្គលិកមនុស្សធម៌ បុគ្គលិកUN និងតំណាងសង្គមស៊ីវិលជាច្រើននាក់ដោយក្រុមហ៊ួទីនៅក្នុងប្រទេសយេម៉ែន។
ការថ្កោលទោសនេះ បានកើតឡើង នៅពេលដែលខួបលើកទី២នៃការចាប់ខ្លួនទ្រង់ទ្រាយធំនៅក្នុងខែ មិថុនា ឆ្នាំ ២០២៤ ខិតជិតមកដល់ ដោយពុំមានដំណោះស្រាយណាមួយ អាចត្រូវកំណត់បានឡើយ។
ស្ថាប័នដែលមានសមាជិក១៥ ប្រទេសនេះ បានបន្តការទាមទាររបស់ខ្លួនឲ្យមានការដោះលែងអ្នកដែលត្រូវបានឃុំខ្លួនទាំងអស់ ដោយគ្មានលក្ខខណ្ឌ សុវត្ថិភាព និងជាបន្ទាន់ រួមទាំងបុគ្គលិកUN ចំនួន ៧៣ នាក់ ដែលត្រូវបានឃុំខ្លួនក្នុងអំឡុងពេលនៃការចាប់ខ្លួនជាច្រើននាក់ ក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ និងបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខុមាលភាពរបស់ពួកគេ។
ក្រុមប្រឹក្សានេះ បាននិយាយថា៖«ការគំរាមកំហែងទាំងអស់ចំពោះអ្នកដែលផ្តល់ជំនួយមនុស្សធម៌ គឺមិនអាចទទួលយកបានទេ» ដោយព្រមានថា ការឃុំខ្លួនទាំងនេះ កំពុងធ្វើឲ្យស្ថានភាពមនុស្សធម៌ដ៏អាក្រក់រួចទៅហើយនៅក្នុងប្រទេសមួយដែលមនុស្សជាង២២,៣ លាននាក់ ឥឡូវនេះ ត្រូវការជំនួយយ៉ាងខ្លាំង៕