បារ៉ែននៅថ្ងៃសៅរ៍នេះបានថ្កោលទោសចំពោះការវាយប្រហារចុងក្រោយរបស់អ៊ីរ៉ង់ប្រឆាំងនឹងទឹកដីរបស់ខ្លួន និងប្រទេសជិតខាងកូវ៉ែត ដោយនិយាយថា ប្រទេសឈូងសមុទ្រទាំងពីរ បានស្ទាក់ចាប់មីស៊ីលចំនួ ៧ គ្រាប់ដែលបាញ់ដោយអ៊ីរ៉ង់។
ក្រសួងការបរទេសបារ៉ែន បានថ្កោលទោសអ្វីដែលខ្លួនពិពណ៌នាថា ជា «ការឈ្លានពានរបស់អ៊ីរ៉ង់ប្រឆាំងនឹងព្រះរាជាណាចក្របារ៉ែន និងរដ្ឋកូវ៉ែត ហើយបញ្ជាក់ថា សន្តិសុខមិនត្រូវបានបង្កើតឡើងដោយមីស៊ីលទេ ហើយស្ថិរភាពមិនត្រូវបានរក្សាដោយការដាក់មីននោះទេ»។
ក្រសួងបានបន្ថែមថា «ការឈ្លានពានដោយចំហនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ប្រទេសទាំងពីរ»៕