ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ បានអំពាវនាវឲ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្វើការសម្រេចចិត្តដោយឯករាជ្យពីអ៊ីស្រាអែល បញ្ឈប់ការបិទផ្លូវនៅច្រកសមុទ្រហ័រមូស និងដោះលែងទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់។
លោក Mohsen Rezaei ទីប្រឹក្សាយោធារបស់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Mojtaba Khamenei បាននិយាយនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍ CNN កាលពីថ្ងៃសុក្រនៅទីក្រុងតេអេរ៉ង់ថា ការចរចារវាងភាគីទាំងពីរ «កំពុងស្ថិតក្នុងភាពជាប់គាំង ហើយលោក ត្រាំ ត្រូវតែទម្លាយភាពជាប់គាំងនេះ»។
លោក Rezaei បាននិយាយថា ប្រសិនបើលោក ត្រាំ ចង់ឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ការដោះលែងទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ «គឺជាការសាកល្បងដែលអាមេរិកត្រូវតែឆ្លងកាត់ ហើយដំណោះស្រាយនេះ នឹងត្រូវសម្រេចបាន»។
លោក Rezaei បានបដិសេធការរំពឹងទុកនៃកិច្ចប្រជុំដែលអាចកើតមានរវាងលោក ត្រាំ និងលោក Khamenei។ «ជំនួបនេះ នឹងមិនកើតឡើងទេ។ ឥឡូវនេះ យើងកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការចរចា ហើយលោក ត្រាំ បាននាំការចរចានេះឈានដល់ភាពជាប់គាំង»៕