ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានថ្លែងនៅក្នុងសម័យប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិនៅទីក្រុង St. Petersburg (SPIEF) ថា រុស្ស៊ីនឹងបន្តការងារសាងសង់រោងចក្រនុយក្លេអ៊ែរ នៅក្នុងប្រទេស អ៊ីរ៉ង់ នៅពេលដែលស្ថានការណ៍ស្ងប់ស្ងាត់។
មេដឹកនាំរុស្ស៊ីរុបនេះ បានកត់សម្គាល់ថា៖«ជាទូទៅ នៅពេលដែលស្ថានការណ៍ស្ងប់ស្ងាត់ យើងមានបំណងបន្តធ្វើការជាមួយមិត្តភក្តិអ៊ីរ៉ង់របស់យើងលើការសាងសង់រោងចក្រនុយក្លេអ៊ែរទាំងនេះ។ ប៉ុន្តែនៅទីនេះផងដែរ ការបន្ធូរបន្ថយការព្រួយបារម្ភរបស់អ៊ីរ៉ង់ទាក់ទងនឹងការរឹតបន្តឹងលើគម្រោងនុយក្លេអ៊ែរដោយសន្តិវិធីរបស់ពួកគេ អាចដើរតួនាទីជាក់លាក់មួយ»។
លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា៖«យើងកំពុងធ្វើការជាមួយពួកគេ ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់អ្វីគ្រប់យ៉ាងដែលចាំបាច់ រួមទាំងអ៊ុយរ៉ានីញ៉ូមចម្រាញ់រួមសម្រាប់ការផលិតថាមពលនុយក្លេអ៊ែរ»៕