យោធាសហរដ្ឋអាមេរិកបានស្ទាក់ចាប់មីស៊ីលផ្លោងជាច្រើនគ្រាប់ដែលបាញ់ដោយអ៊ីរ៉ង់ទៅកាន់ប្រទេសគុយវ៉ែត និងបារ៉ែន។ នេះបើយោងតាមបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM)។
CENTCOM បាននិយាយនៅលើបណ្តាញសង្គម X ថា៖«អ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទីកចំនួន ៧ គ្រាប់ឆ្ពោះទៅប្រទេសកូវ៉ែត និងបារ៉ែន ប៉ុន្មានម៉ោងបន្ទាប់ពីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានបាញ់ទម្លាក់យានដ្រូនវាយប្រហារមួយផ្លូវរបស់អ៊ីរ៉ង់ចំនួន ៤គ្រឿង ដែលត្រូវបានបាញ់ឆ្ពោះទៅច្រកសមុទ្រហ័រមូស»។ «ការវាយតម្លៃដំបូងបង្ហាញថា មីស៊ីលចំនួន ៦ គ្រាប់ដែលបាញ់ដោយអ៊ីរ៉ង់ ត្រូវបានស្ទាក់ចាប់ ហើយមីស៊ីលទី៧ មិនបានទៅដល់គោលដៅ ដែលខ្លួនចង់បាននោះទេ»។
CENTCOM បាននិយាយកាលពីពេលថ្មីៗនេះថា ពុំមានរបាយការណ៍ណាមួយអំពីគ្រោះថ្នាក់ដល់បុគ្គលិកសហរដ្ឋអាមេរិកនោះទេ។ ទីបញ្ជាការកណ្តាលកងនាវាទី ៥ របស់សហរដ្ឋអាមេរិកនៅបារ៉ែន មិនបានរងការខូចខាតទេ៕