ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំប្រទេសរុស្ស៊ី លោក Faisal Niaz Tirmizi បានប្រាប់សារព័ត៌មាន TASS ក្នុងបទសម្ភាសន៍មួយនៅខាងក្រៅវេទិកាសេដ្ឋកិច្ចអន្តរជាតិនៅទីក្រុង St. Petersburg (SPIEF)ថា ទីក្រុងអ៊ីស្លាម៉ាបាដ នៅតែរក្សាទំនាក់ទំនងជានិច្ចជាមួយទីក្រុងមូស្គូទាក់ទងនឹងវិបត្តិជុំវិញអ៊ីរ៉ង់ រួមទាំងនៅក្នុងក្របខ័ណ្ឌនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
លោកបាននិយាយថា៖«យើងតែងតែរក្សាទំនាក់ទំនងជាមួយសហព័ន្ធរុស្ស៊ី ទាំងនៅទីក្រុងមូស្គូ និងនៅទីក្រុងអ៊ីស្លាម៉ាបាដ ក៏ដូចជានៅទីក្រុងញូវយ៉កដែរ»។ «ប៉ាគីស្ថានគឺជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ដូច្នេះបេសកកម្មរបស់យើង និងតំណាងអចិន្ត្រៃយ៍របស់យើងនៅទីក្រុងញូវយ៉ក តែងតែរក្សាទំនាក់ទំនងជានិច្ចជាមួយសមភាគីទាំងអស់ នៅក្នុងក្រុមប្រឹក្សាសន្តិសុខ»។
លោកឯកអគ្គរដ្ឋទូតបានបន្ថែមថា៖«ប្រសិនបើអ្នកបានឃើញគំរូនៃការបោះឆ្នោតរបស់ប៉ាគីស្ថាន នៅក្នុងក្រុមប្រឹក្សាសន្តិសុខ នោះលើកឡើងច្រើនអំពីកម្រិតនៃការយល់ដឹង និងការពិភាក្សាដែលកំពុងកើតឡើងរវាងប្រទេសទាំងពីរ»។
វេទិកាសេដ្ឋកិច្ចអន្តរជាតិនៅទីក្រុង St. Petersburg បានប្រព្រឹត្តទៅនៅថ្ងៃទី ៣-៦ ខែមិថុនា។ ប្រធានបទឆ្នាំនេះគឺ «ការសន្ទនាជាក់ស្តែង៖ មាគ៌ាឆ្ពោះទៅរកអនាគតដ៏ស្ថិរភាព»។ កម្មវិធីវេទិកានេះចូលរួមចំណែក ដល់ការបង្កើតគំរូថ្មីនៃការអភិវឌ្ឍសកលលោក ស្របពេលមានការផ្លាស់ប្តូរជាបន្តបន្ទាប់នៃសេដ្ឋកិច្ច ពិភពលោក៕