ប្រធានាធិបតីចិន បញ្ជាក់ថា លោកនឹងធ្វើការជាមួយកូរ៉េខាងជើង ដើម្បីប្រយុទ្ធប្រឆាំងនឹងអនុត្តរភាព

2026/06/08 09:18:21 am        96

យោងតាមការអត្ថាធិប្បាយដែលបានចុះផ្សាយនៅក្នុងកាសែតរដ្ឋ កូរ៉េខាងជើង Rodong Sinmun នៅថ្ងៃចន្ទ ៨ មិថុនានេះ បានឲ្យដឹងថា ប្រធានាធិបតីចិន លោក Xi Jinping បានថ្លែងថា វាជាគោលនយោបាយដ៏រឹងមាំរបស់ចិន ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយកូរ៉េខាងជើង ហើយប្រទេសទាំងពីរនឹងធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងអនុត្តរភាព និងការប៉ុនប៉ងដើម្បីរស់ឡើងវិញនូវយោធានិយម ។

លោក Xi បាននិយាយនៅក្នុងអត្ថាធិប្បាយមួយថា ប្រទេសជិតខាងទាំងពីរនឹងពង្រឹងការផ្លាស់ប្តូរលើគ្រប់វិស័យ ដើម្បីចាក់បញ្ចូលសន្ទុះដ៏រឹងមាំទៅក្នុងការអភិវឌ្ឍទំនាក់ទំនង និងការពារសណ្តាប់ធ្នាប់សកលដោយយុត្តិធម៌ និងស្មើរភាព។

លោកប្រធានាធិបតីចិនរូបនេះ បានមានប្រសាសន៍ថា ពួកលោកត្រូវតែប្រឆាំងនឹងអនុត្តរភាព អំណាចផ្តាច់ការ និងការប៉ុនប៉ង និងការឃុបឃិតទាំងអស់ ដើម្បីរស់ឡើងវិញនូវយោធានិយម ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់។

លោកក៏បានសន្យាផងដែរថា នឹងធ្វើការជាមួយកូរ៉េខាងជើង ដើម្បីលើកកម្ពស់ពហុភាគីនិយមដោយយុត្តិធម៌ និងមានសណ្តាប់ធ្នាប់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចរួមបញ្ចូលគ្នា ដែលនឹងផ្តល់ផលប្រយោជន៍ដល់ពិភពលោក ក្នុងការកសាងសហគមន៍នៃមនុស្សដែលមានវាសនារួមគ្នា។

គេរំពឹងថាលោក Xi នឹងទៅដល់កូរ៉េខាងជើងនៅថ្ងៃចន្ទនេះ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ជាលើកដំបូងរបស់លោកក្នុងរយៈពេលប្រាំពីរឆ្នាំ និងធ្វើកិច្ចពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ខណៈទីក្រុងប៉េកាំងព្យាយាមទាញទីក្រុងព្យុងយ៉ាងត្រឡប់ទៅក្នុងគន្លងរបស់ខ្លួនវិញ៕

អត្ថបទដែលទាក់ទង

យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
2026/06/13 05:14:37 pm        2
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
2026/06/13 05:11:47 pm        2
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
2026/06/13 05:09:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦

2026/06/13 05:21:29 pm
​យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
2026/06/13 05:14:37 pm
​លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
2026/06/13 05:11:47 pm
​ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
2026/06/13 05:09:22 pm
​ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
2026/06/13 05:06:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/13 05:42:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am