ព្រឹត្តិការណ៍បាល់ទាត់ Freestyle លំដាប់ពិភពលោកនៅកម្ពុជា បញ្ចប់ដោយជោគជ័យ និង​ការ​សាទរ​យ៉ា​ងខ្លាំង

2026/06/08 05:13:09 pm        173

ព្រឹត្តិការណ៍បាល់ទាត់ Freestyle លំដាប់ពិភពលោក WFFA Pulse Phnom Penh 2026 ​ដែលជាការប្រកួតជើងឯកអាស៊ីប៉ាស៊ីហ្វិក លើកដំបូង នៅកម្ពុជា បានប្រព្រឹត្តទៅយ៉ាងរលូន និង​ជោគ​ជ័យ ជាមួយការសាទរយ៉ាងខ្លាំងពីបណ្ដាប្រទេសចូលរួម ពិសេសម្ចាស់ជើងឯក ទាំង​វិញ្ញាសា​បុរស និងនារីតែម្ដង។

ជាមួយការប្រកួតរយៈពេល ២ថ្ងៃ នៅទីលាន The King’s School – Vattanacville​ រាជ​ធានីភ្នំពេញ ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុនវឌ្ឍនៈ គឺមានអត្តពលិកខ្លាំងៗមកពីជាង ១០ប្រទេសក្នុងតំបន់អាស៊ីប៉ាហ្វិកចូលរួម ក្នុងនោះក៏មានកីឡាករ-កីឡាការិនីកម្ពុជាចូលរួមប្រកួតផងដែរ ទោះបីកម្ពុជា ទើបមានប្រភេទកីឡានេះក្ដី។ យ៉ាងណាក្នុងនាមម្ចាស់ផ្ទះ កម្ពុជាមានកីឡាករម្នាក់ គឺកញ្ញា យ៉ែម នារតី បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ។

សម្រាប់លទ្ធផលជារួម ក្រោយការប្រកួតដ៏ស្វិតស្វាញ សម្រាប់វិញ្ញាសាផ្នែកបុរស គឺកីឡាករ Jay មកពីអូស្ដ្រាលី បានគ្រងជើងឯក បន្ទាប់ពីយកឈ្នះកីឡាករជប៉ុន Aki ក្នុងវគ្គផ្ដាច់ព្រ័ត្រ គ្រាដែលជើងឯកផ្នែកនារី បានទៅកីឡាការិនីជប៉ុន Moe-K ដែលបានយកឈ្នះកីឡាការិនីកម្ពុជា យ៉ែម នារតី នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយបន្ដយកឈ្នះកីឡាការិនីឥណ្ឌា Estela នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ។

ក្រោយបញ្ចប់ការប្រកួតលោក Gabriel Massif ហៅ Gaby (ហ្គាប៊ី) អ្នកគ្រប់គ្រងព្រឹត្តិការណ៍សកល និងជាប្រធានផ្នែកនវានុវត្តន៍ នៃសហព័ន្ធកីឡាបាល់ទាត់ Freestyle ពិភពលោក បានលើកសរសើរពីភាពអស្ចារ្យ ទាំងការរៀបចំ និងការគាំទ្រ ជាមួយការស្វាគមន៍យ៉ាងកក់ក្ដៅរបស់ប្រជាជនកម្ពុជា។ ទាំងអស់នេះ បានធ្វើឲ្យលោកមានការភ្ញាក់ផ្អើល ហើយលោកថា នឹងត្រឡប់មកកម្ពុជាជាថ្មី ព្រមទាំងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីឲ្យបន្ដខិតខំហ្វឹកហាត់ទៀតផង។

ទន្ទឹមជាមួយគ្នាកីឡាករ Jay របស់អូស្ដ្រាលី និងកីឡាការិនី Moe-K របស់ជប៉ុន បានសម្ដែងអារម្មណ៍រីករាយដូចគ្នា បន្ទាប់ពីបានមកប្រកួតនៅកម្ពុជា និងទទួលបានជើងឯក ដើម្បីទទួលបានកៅអីជុំផ្ដាច់ព្រ័ត្រលំដាប់ពិភពលោក ។ មិនតែប៉ុណ្ណោះ ពួកគេក៏បានសម្ដែងការភ្ញាក់ផ្អើល ចំពោះសំណង់ដ៏ស៊ីវិល័យក្នុងទីក្រុងដ៏ទំនើប នៃព្រះរាជាណាចក្រកម្ពុជានេះផងដែរ។

គួរដឹងថា ព្រឹត្តិការណ៍លំដាប់ពិភពលោក ដែលប្រជុំដោយកំពូលអត្តពលករហ្វ្រីស្តាយល៍បាល់ទាត់ ដើម្បីដណ្តើមមេដាយមាស ឡើងទៅកាន់ឆាកអន្តរជាតិនេះ គឹជាការប្រកួតផ្លូវការដ៏ធំមួយរបស់ស្ថាប័ន WFFA Pulse Series ក្នុងចំណោមការប្រកួតប្រចាំ ៥តំបន់ធំៗ រួមមាន អាស៊ី អាហ្វ្រិក អាម៉េរិកខាងជើង អាម៉េរិកខាងត្បូង និង អ៉ឺរ៉ុប ហើយកីឡាករជាប់លេខ១ លេខ២ និងលេខ៣ នឹងទទួលបានកៅអីទៅប្រជុំផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍បាល់ទាត់ Freestyle ពិភពលោក ឆ្នាំ២០២៦ នាពេលខាងមុខ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        130
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm