ប្រធានសមាគម៖ កម្ពុជាក្លាយជាទីផ្សារចាប់អារម្មណ៍ពីធុរកិច្ចបរទេស ទោះបីមានជម្លោះព្រំដែន និងបញ្ហាសកល

2026/06/08 05:48:41 pm        182

ប្រធានសមាគមក្នុងស្រុកមួយបានមើលឃើញថា ប្រទេស​កម្ពុជាកំពុងក្លាយជាទីផ្សារដែលចាប់អារម្មណ៍ពីបណ្តាប្រទេសដៃគូនានា លើការធ្វើធុរកិច្ច តាមរយៈការស្វែងរកដៃគូពាណិជ្ជកម្ម ការចែកចាយផលិតផល និងបរិយាកាសវិនិយោគ ទោះបីស្ថានភាពព្រំដែនកម្ពុជា-ថៃ មិនទាន់មានភាពប្រាកដប្រជា ជាប់១ឆ្នាំកន្លងមក និងបញ្ហា​សកលជាច្រើនទៀត​ក៏ដោយ ។

លោកបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងជំនួបការផ្គូរផ្គងអាជីវកម្មរវាងធុរកិច្ចកម្ពុជា-កូរ៉េ នៅចុង សប្តាហ៍កន្លងមកថា កម្ពុជាមានទីផ្សារបើកចំហរ និងមានលក្ខណៈប្រកួតប្រជែង រវាងផលិតផលក្នុងស្រុក និងផលិតផលនាំចូលពី បរទេស, ក្នុងន័យនេះប្រជាជនកម្ពុជាមានសិទ្ធិជ្រើសរើសទំនិញគ្រប់ប្រភេទ ទៅតាមតម្រូវការរបស់ខ្លួន ដោយផ្អែកលើតម្លៃ អនាម័យ គុណភាព និងបរិមាណ ដែលជាកត្តាចម្បងក្នុងការសម្រេចចិត្តទិញ ឬការប្រើប្រាស់ផលិតផលណាមួយ។ ​

លោកបណ្ឌិត បន្តថា បច្ចុប្បន្នការផលិត និងមុខទំនិញផ្សេងៗបម្រើតម្រូវការក្នុងស្រុក ក៏កំពុងមាននិន្នាការកើនឡើងគួរឲ្យកត់ សម្គាល់ ខណៈក្រុមហ៊ុន ឬសហគ្រាសក្នុងស្រុក កាន់តែមានមូលដ្ឋានរឹងមាំជាងមុនជាបណ្តើរៗ ស្របពេលដែលប្រជាជនកម្ពុជាបាន ផ្តល់តម្លៃដល់ផលិតផលក្នុងស្រុកខ្ពស់ជាងផលិតផលនាំចូលពីបរទេស ជាក់ស្តែងបន្ទាប់ពីស្ថានភាពនៃការបង្កឡើងដោយប្រទេសជិត ខាង បច្ចុប្បន្នកម្ពុជាកំពុងក្លាយជាទីផ្សារដែលចាប់អារម្មណ៍ពីបរទេសសដៃគូនានាលើការធ្វើធុរកិច្ច តាមរយៈការស្វែងរកដៃគូពាណិជ្ជ- កម្ម ការចែកចាយផលិតផល និងបរិយាកាសវិនិយោគ ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល  ក្នុងការសម្របសម្រួលដល់ការ ធ្វើធុរកិច្ចរបស់វិស័យឯកជន។

ជុំវិញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, កន្លងមកនេះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវច្បាប់ស្តីពីវិនិយោគថ្មី និងគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្ម បានផ្តល់ការលើកទឹកចិត្តពន្ធ និងពន្ធអាករ ក្នុងនោះការលើកលែងពន្ធនាំចេញ-នាំចូល សម្រាប់គម្រោង វិនិយោគក្នុងវិស័យអាទិភាព, កម្មវិធីពិសេសភូមិភាគឦសាន និងខេត្តព្រះសីហនុ (ដាក់ចេញការលើកទឹកចិត្តពិសេសផ្នែកពន្ធដារ និងនីតិវិធីរដ្ឋបាលបន្ថែម), វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (បង្កើតយន្តការកិច្ចសន្ទនាបើកចំហរ តាមរយៈក្រុមការងារអន្តរក្រសួង ដើម្បីកែទម្រង់ និងដោះស្រាយរាល់កង្វល់របស់វិនិយោគិន), ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងធនធានមនុស្ស (អនុវត្តកម្ម វិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ឧស្សាហកម្ម)។ ដោយឡែក ជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ, សង្គ្រាមនៅមជ្ឈឹមបូព៌ា និងបញ្ហាពន្ធគយបដិការរបស់សហរដ្ឋអាមេរិក ដែលមិនទាន់មានភាព ប្រាកដប្រជា រាជរដ្ឋាភិបាលបានកំពុងបន្តខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីស្ថិរភាពសង្គម ជា ពិសេសការរក្សាលំហូរនៃការនាំចេញ ទំនិញរបស់កម្ពុជា និងការទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនជាដើម៕

 


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        3
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        216
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm