លោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេស បានជួបជាមួយលោក Volodymyr Zelenskyy មេដឹកនាំប្រទេសអ៊ុយក្រែន មេដឹកនាំប្រទេសអាល្លឺម៉ង់ និងបារាំង នៅការិយាល័យ Downing Street កាលពីថ្ងៃអាទិត្យ ទី៧ ខែមិថុនា ដើម្បីពិភាក្សាអំពីការគាំទ្ររបស់អឺរ៉ុបចំពោះអ៊ុយក្រែន និងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាម។

ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ មានសម្ព័ន្ធភាពសន្តិសុខក្រៅផ្លូវការមួយដែលគេហៅថា E3 ដែលបានក្លាយជាអ្នកគាំទ្រអន្តរជាតិដ៏សំខាន់របស់អ៊ុយក្រែន។ មេដឹកនាំចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំង បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេគាំទ្រសំណើសម្រាប់កិច្ចចរចាដោយផ្ទាល់រវាងលោក Zelenskyy និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីព្យាយាមធានាបាននូវបទឈប់បាញ់ ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងឡុងដ្រ៍ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer អធិការបតីអាល្លឺម៉ង់លោក Friedrich Merz និងប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ពួកគេគាំទ្រចំពោះការអំពាវនាវរបស់លោក Zelenskyy ឲ្យបញ្ចប់សង្គ្រាម និងគាំទ្រសំណើសម្រាប់ការសន្ទនាដោយផ្ទាល់រវាងអ៊ុយក្រែន និងរុស្ស៊ី ដោយការចូលរួមយ៉ាងសកម្មពីសហរដ្ឋអាមេរិក និងអឺរ៉ុប ដើម្បីឈានដល់គោលដៅនោះ។