អាមេរិក​ព្រមាន​រុស្ស៊ី ប្រសិនបើ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​នៅ​អ៊ុយ​ក្រែ​ន​

2022/04/23 06:12:14 pm        3.5 K

​សហរដ្ឋអាមេរិក៖ អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោកស្រី Wendy Sherman បាន​ព្រមាន​អំពី​ផល​វិបាក​ធ្ងន់ធ្ងរ ប្រសិនបើ​រុស្ស៊ី​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ក្នុង​សង្គ្រាម​របស់​ខ្លួន​ជាមួយ​អ៊ុយ​ក្រែ​ន​។

​ថ្លែង​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្សិ​ក ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​ជាមួយ​លោក Stefano Sannino អគ្គលេខា​ធិការ​ទទួល​បន្ទុក​សេវា​សកម្មភាព​ខាងក្រៅ​សហភាព​អឺរ៉ុប លោកស្រី​ Sherman បាន​ច្រានចោល​ទស្សន​ដែល​ថា ​សហរដ្ឋអាមេរិក​មិនបាន​បញ្ជូន​កងទ័ព​ចូល​ទៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដោយសារតែ​ការ​គំរាមកំហែង​នៃ​អាវុធ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​។​ ​លោកស្រី​បាន​អះ​អាង​ថា សហរដ្ឋអាមេរិក​ជឿ​ជាក់​ថា ​ខ្លួន​គាំទ្រ​អ៊ុយ​ក្រែ​ន​ដើម្បី​ការពារ​ខ្លួន ប៉ុន្តែ​ប្រសិនបើលោក Vladimir Putin សម្រេចចិត្ត​ប្រើ​អាវុធ​ប្រភេទ​នេះនោះ​នឹង​មាន​ផលវិបាក​ធ្ងន់ធ្ងរ ហើយ​គ្មាន​ការ​ងឿង​ឆ្ងល់​នោះ​ទេ​ថា ​វា​នឹង​ផ្លាស់ប្ដូរ​ពិភពលោក​តាមរបៀប​សំខាន់ៗ ហើយ​យើង​សង្ឃឹម​ថា ​លោក Putin​ មិន​ប្រើប្រាស់​អាវុធ​នេះ​នោះ​ទេ​។

​លោកស្រី Sherman និយាយ​អំពី​ការ​គាំទ្រ​របស់​ប្រទេស​ចិន​ចំពោះ​លោក Putin ហើយ​បាន​និយាយ​ថា ទាំង​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​បាន​ដឹង​ច្បាស់​អំពី​ការ​ឆ្លើយ​តប​របស់​ប្រទេស​នេះ​ចំពោះការ​វាយ​លុក​របស់​រុស្ស៊ី៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        6
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        54
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm