សេចក្តីព្រាងសេចក្តីសម្រេចរបស់អាមេរិកនៅ IAEA ដាក់សម្ពាធលើអ៊ីរ៉ង់ស្តីពីទីតាំង និងអ៊ុយរ៉ានីញ៉ូម

2026/06/08 07:26:57 pm        56

សហរដ្ឋអាមេរិកកំពុងបញ្ចុះបញ្ចូលប្រទេសដទៃទៀតនៅក្រុមប្រឹក្សាអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ដើម្បីគាំទ្រសេចក្តីព្រាងសេចក្តីសម្រេចដែលបញ្ជាឱ្យអ៊ីរ៉ង់ផ្តល់ព័ត៌មានដល់ទីភ្នាក់ងារនេះអំពីជោគវាសនានៃទីតាំងនុយក្លេអ៊ែរដែលត្រូវបានទម្លាក់គ្រាប់បែក និងសារធាតុអ៊ុយរ៉ានីញ៉ូមដែលបានចម្រាញ់រួចត្រូវបានរក្សាទុកនៅទីនោះ។

ឯកសារនៃសេចក្តីព្រាងសេចក្តីសម្រេចរបស់សហរដ្ឋអាមេរិក ដែលបានមើលឃើញដោយសារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យ ទី៧ ខែមិថុនា និងបានចែករំលែកនៅមុនកិច្ចប្រជុំប្រចាំត្រីមាសរបស់ក្រុមប្រឹក្សា៣៥ប្រទេសនៅសប្តាហ៍នេះ មានហានិភ័យនៃការធ្វើឱ្យស្មុគស្មាញបន្ថែមទៀតដល់ការចរចាបច្ចុប្បន្នរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ព្រោះអ៊ីរ៉ង់មានកំហឹងចំពោះសេចក្តីសម្រេចប្រឆាំងខ្លួននៅទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA)។

ខណៈសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាទីភ្នាក់ងារ IAEA កាលពីពេលមុនប្រឆាំងនឹងអ៊ីរ៉ង់ បានអនុម័តដោយគម្លាតហើយឯកសារនេះអាចមានការតតាំងកាន់តែខ្លាំង ព្រោះវាជាសហរដ្ឋអាមេរិកដែលរួមជាមួយអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់កាលពីខែមិថុនា ចាប់តាំងពីពេលនោះមក ទីភ្នាក់ងារ IAEA មិនអាចត្រឡប់ទៅទីតាំងនុយក្លេអ៊ែរទាំងនោះវិញបាន។

ឯកសារបាននិយាយថា អ៊ីរ៉ង់ត្រូវតែ «ផ្តល់ឱ្យទីភ្នាក់ងារ IAEA នូវព័ត៌មានច្បាស់លាស់អំពីគណនេយ្យភាពសម្ភារៈនុយក្លេអ៊ែរ និងទីតាំងផលិតនុយក្លេអ៊ែរដែលត្រូវបានការពារនៅក្នុងប្រទេសអ៊ីរ៉ង់» និង «ផ្តល់ដំណើរការចូលទាំងអស់ដែលទីភ្នាក់ងារត្រូវការដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន» ដោយនិយាយថា ត្រូវតែធ្វើឡើង «ដោយមិនពន្យាពេល» ហើយ «ចាំបាច់ និងបន្ទាន់»។


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        60
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        89
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm