មន្ត្រីទីភ្នាក់ងារគ្រោះមហន្តរាយ បានបញ្ជាក់ឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន បានកើនឡើងដល់យ៉ាងហោចណាស់ ១៥នាក់ហើយ ដោយមានអ្នករបួសជាង ១០០នាក់។
រញ្ជួយដីនេះបានកើតឡើងនៅម្ដុំភាគខាងត្បូងនៃកោះ Mindanao នៅថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) នេះ ដោយបានបណ្ដាលឲ្យអគារបាក់រលំ និងបង្កឲ្យមានការព្រមានអំពីរលកយក្សស៊ូណាមិ នៅទូទាំងតំបន់៕

