ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ស្រុកប្រាសាទបល្ល័ង្ក អញ្ជើញ​បើក​ការដ្ឋាន​សាង​សង់​ផ្លូវ​លំ​ប្រវែង​ ២៧គីឡូម៉ែត្រ និងសំណេះសំណាលជាមួយសមាជិកបក្ស នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

2026/06/08 08:58:12 pm        346

ក្រោមស្មារតីយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់ជីវភាពរស់នៅ និង​សម្រួល​ដល់​ការ​​ធ្វើ​ដំណើរ​របស់​​ប្រជាព​លរដ្ឋនៅតាមមូលដ្ឋាននាព្រឹកថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូល​ដ្ឋាន​ស្រុក​ប្រាសា​ទ​បល្ល័ង្ក​ ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតី​ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវលំ ប្រវែង២៧ គីឡូ​ម៉ែត្រ ​ដែលស្ថិតក្នុងឃុំសាគ្រាម និងសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្ស នៅ​ស្រុក​ប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

សូមជម្រាបថា សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្មីនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ដើម្បីជួយដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស ដែល​កន្លងមកតែងតែជួបប្រទះការលំបាកក្នុងការធ្វើដំណើរលើដងផ្លូវដែលរងការខូចខាត ជា​ពិសេស​ពួកគាត់ជួបការលំបាកក្នុងការរស់នៅ ដូចជា មានដីហុយខ្លាំង រអិល និងមាន​ជង្ហុក​ជា​ដើម ​ជាពិសេសនៅក្នុងរដូវវស្សា។

នៅក្នុងឱកាសនោះ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បានគូសបញ្ជាក់ថា ផ្លូវលំប្រវែង២៧ គីឡូ​ម៉ែត្រ ​ដែលចាប់ផ្តើមពីភូមិគេន្ទាក តភ្ជាប់ទៅកាន់ភូមិត្រពាំងព្រីង ក្នុងឃុំសាគ្រាមនេះ នឹងក្លាយ​ជា​សរសៃ​ឈាមសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ធានា​សុវត្ថិភាពចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូនកសិផល កសិ​ឧស្សាហ​កម្ម និងស្បៀងអាហារនានារបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់ទីផ្សារ ដែល​ជួយ​លើក​កម្ពស់​សេដ្ឋកិច្ច​គ្រួសារ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យកាន់តែប្រសើរ​ឡើង​មួយ​កម្រិត​ថែម​ទៀត។​

គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវមួយខ្សែនេះ គឺជាសមិទ្ធផលធំទី៣ហើយ ដែល​លោក​អ្នក​ឧកញ៉ា​បណ្ឌិត ទ្រី ភាព បានផ្តល់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្ត​កំពង់ធំ​នេះ ក្នុងនោះគម្រោងទី១ គឺការឈូសឆាយ និងក្រាលគ្រួសក្រហមលើផ្លូវលំចំនួន ១០៦​ខ្សែ សរុបប្រវែង២១៥ គីឡូម៉ែត្រ នៅក្នុងឃុំសាលាវិស័យ និងគម្រោងទី២ ការសាង​សង់​ផ្លូវ​លំ​ក្រាល​គ្រួស​ក្រហម ប្រវែង ៥.៧ គីឡូម៉ែត្រ នៅក្នុងឃុំក្រយា។

ក្នុងឱកាសដ៏វិសេសវិសាលនោះដែរ លោកអ្នកឧកញ៉ា បណ្ឌិត ក៏បាន​នាំ​យក​នូវ​អំណោយ​ដ៏​ថ្លៃ​ថ្លា​មួយ​ចំនួន​ មកចែកជូនដល់ថ្នាក់ដឹកនាំគណបក្ស ស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ និង​បងប្អូនប្រជាពលរដ្ឋដែលបានចូលរួម សរុបប្រមាណ ៤១៤៩ នាក់ ។

ក្រៅពីការផ្ដល់ជូននូវអំណោយទាំងនេះហើយ ឯកឧត្តម លោកអ្នកឧកញ៉ា ក៏បាន​ធ្វើ​ការ​ចង​ដៃ​ដល់​គូរ​ស្វាមីភរិយាថ្មីចំនួន ៨៤គូរ និងស្ត្រីមានផ្ទៃពោះចំនួន ១០៤នាក់ ដែលក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា​ចំនួន ១សែនរៀលផងដែរ។

សូមបញ្ជាក់ថវិកាសរុបដែលបានចំណាយក្នុងកម្មវិធីសំណេះសំណាល ការរៀបចំពិធីនាថ្ងៃនេះ ស​រុប​អស់ថវិកា ប្រមាណ ២៥៥ លានរៀល៕ អត្ថបទ៖ សំ សីហា​


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        95
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        201
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm