អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ជំហរ​ដោះស្រាយបញ្ហាព្រំដែនគោក និង​សមុទ្រ​ដោយ​សន្ដិ​វិធី និងច្បាប់អន្តរជាតិ

2026/06/08 02:17:15 pm        504

អ្នក​នាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បាន​បញ្ជាក់​ឡើង​ជា​ថ្មី​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៅ​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា​ក្នុង​ការ​ដោះស្រា​យ​បញ្ហា​ព្រំដែនសមុទ្រ និង​ព្រំដែនគោករបស់កម្ពុជា គឺតែងតែប្រកាន់ជំហរដោះស្រាយ​ដោយ​សន្ដិវិធី ការទូត ការ​សន្ទនា ស្របតាមច្បាប់អន្តរជាតិ។

ឯកឧត្តមបានថ្លែងថា ​ចំពោះ ព្រំដែនសមុទ្រ៖ ចាប់តាំងពីថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៦ មក កម្ពុជា បានប្រកាសពីការ​ចាប់ផ្តើម​ប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ UNCLOS ដើម្បី​ដោះ​ស្រាយ​ការ​ទាម​ទារ​ដែន​សមុទ្រ​ត្រួតស៊ីគ្នាថា ជាមួយប្រទេសថៃ។ ការសម្រេចចិត្តបែបនេះធ្វើឡើង បន្ទាប់​ពី​អនុស្ស​រណៈ​នៃ​ការយោគយល់គ្នាឆ្នាំ ២០០១ ឬហៅកាត់ថា MoU 2001 ដែលជាក្រប​ខណ្ឌ​ទ្វេភាគី​តែ​មួយ​គត់​ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះការទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាង​ប្រទេសទាំងពីរ ត្រូវបានភាគីថៃលុបចោលជាឯកតោភាគី។

ឯកឧត្តមបញ្ជាក់ថា នៅពេលដែលរាជរដ្ឋាភិបាល​ថៃបានប្រកាសថា នឹងដកខ្លួនចេញពីក្របខណ្ឌទ្វេភាគីដ៏យូរអង្វែងនេះ កម្ពុជាបានស្នើឱ្យភាគីថៃពិចារណាឡើងវិញ ប៉ុន្តែ ជាការគួរឱ្យ​សោក​ស្តាយ ភាគីថៃនៅតែសម្រេចចិត្តដើរចេញពីក្របខណ្ឌទ្វេភាគីនេះដដែល។ ការដើរ​ចេញពីក្របខណ្ឌទ្វេភាគីរបស់ថៃ មានន័យថា MoU 2001 ដែលជាក្របខណ្ឌទ្វេភាគីព្រមព្រៀងគ្នាតែមួយគត់សម្រាប់ដោះស្រាយតំបន់ទាមទារដែនសមុទត្រួតស៊ីគ្នាក្នុងរយៈពេលជាង២៥ឆ្នាំកន្លងមក មិនអាច​ប្រើប្រាស់បានទៀតឡើយ។ ហេតុដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា​បានពិចារណាយ៉ាងម៉ត់ចត់បំផុតនូវរាល់ជម្រើសផ្លូវច្បាប់ និងដោយសន្តិវិធីដែលមាន និង​​ដែលអាចអនុវត្តទៅបាន។ ការផ្សះផ្សារដោយបង្ខំដែលជាយន្តការផ្លូវច្បាប់ដោយសន្តិវិធីនៅក្រោមអនុសញ្ញា UNCLOS គឺជាជម្រើសដ៏ល្អបំផុត។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ដំណើរការនេះនឹងបង្ហាញជាថ្មីម្ដងទៀតនូវតម្លៃពិតប្រាកដនៃច្បាប់អន្តរជាតិ និងការដោះស្រាយជំលោះដោយសន្តិវិធី។

ឯកឧត្តមបានថ្លែងបញ្ជាក់ថា ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក៏ ​បានទទួលការគាំទ្រ​យ៉ាងពេញទំហឹងពីស្ថាប័នកំពូល​របស់​ជាតិ ក្រសួង ស្ថាប័ន រហូតរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ អាចនិយាយបានថា ប្រជាជាតិខ្មែរកំពុងឈរនៅលើជំហរឯកភាពជាតិដ៏រឹងមាំមួយឆ្ពោះទៅការ​ដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការផ្សះផ្សា​ដោយភាគីអន្តរជាតិ និងស្របតាមច្បាប់អន្តរជាតិដើម្បីទទួលបានដំណោះស្រាយមួយ​ត្រឹមត្រូវ យុត្តិធម៌និងយូរអង្វែងសម្រាប់ប្រជាជាតិទាំងពីរក៏ដូចជាសម្រាប់​សន្តិភាព ស្ថិរភាព​ និងវិបុលភាពក្នុងតំបន់ទាំងមូល។

ចំណែកព្រំដែនគោកវិញ៖ ទន្ទឹមគ្នានឹង​ការប្រើប្រាស់ «យន្តការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីការពារដែនអធិបតេយ្យជាតិនិងសិទ្ធិលើដែនសមុទ្រ កម្ពុជា​​ក្នុងនាមជារដ្ឋដែលស្រឡាញ់ និងការពារសន្តិភាព និងគោរពច្បាប់អន្តរជាតិ នៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជាថៃចំពោះដំណោះស្រាយ​ព្រំដែនគោក។

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ក្នុងន័យនេះ កម្ពុជានៅតែបន្តគោរពនិងអនុវត្ត​យ៉ាងខ្ជាប់ខ្ជួនបំផុតនូវបទឈប់បាញ់និងគ្រប់ចំណុចទាំងអស់ដែលមានចែង​ក្នុងសេចក្តីប្រកាសរួម ចុះ​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ដើម្បីឈាន​ទៅដោះស្រាយបញ្ហាព្រំដែនគោករវាងប្រទេសទាំងពីរ​ដោយសន្តិវិធី ដោយបង្កើតឱ្យ​បាននូវ​សន្តិភាព​យូរអង្វែងនៅតាមព្រំដែន ក៏ដូចជាស្ថិរភាពនិងវិបុលភាពក្នុងតំបន់ទាំង​មូល តាមរយៈការប្រើប្រាស់ក្រុមការងារវាស់វែងព្រំដែនចម្រុះ (JBC)ដូចមានចែងក្នុងចំណុចទី៣នៃសេចក្តីប្រកាសរួមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥។

ឯកឧត្តមបានរំឭកឡើងវិញថា ចំណុចទី៣​ដែល​ចែងថា៖ «ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នា ថានឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចំរុះព្រំដែន ដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចំរុះនៅលើទីតាំងជាក់ស្តែង ដោយរាប់បញ្ចូលទាំង សុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចំរុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ»៕

អត្ថបទដែលទាក់ទង

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
2026/06/13 05:21:29 pm        1
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
2026/06/13 04:55:05 pm        1
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
2026/06/13 04:15:47 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦

2026/06/13 05:21:29 pm
​យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
2026/06/13 05:14:37 pm
​លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
2026/06/13 05:11:47 pm
​ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
2026/06/13 05:09:22 pm
​ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
2026/06/13 05:06:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/13 05:42:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am