អាជ្ញាធរ បន្តចុះធ្វើបច្ចុប្បន្នភាពបណ្ណសមធម៌ និង​បណ្ណ​សម្គាល់​គ្រួសារ​ងាយ​រង​ហានិភ័យ​ដល់​ពលរដ្ឋ

2026/06/08 02:27:29 pm        241

អាជ្ញាធរមូលដ្ឋានតាមឃុំ-សង្កាត់ ជារៀងរាល់ខែ តែងចុះ​ទៅ​តាម​ខ្នង​ផ្ទះ​ប្រជា​ពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះ​ខាត ដើម្បីសម្ភាសធ្វើបណ្ណក្រីក្រ បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ។ ទន្ទឹម​នឹង​ការ​សម្ភាស​ធ្វើ​បណ្ណ​ថ្មី អាជ្ញាធរក៏បន្តធ្វើបច្ចុប្បន្នភាព ចំពោះប្រជាពលរដ្ឋ​ដែល​មាន​បណ្ណ​ជិត​ផុត​សុពល​ភាព​ផងដែរ។

ការសម្ភាសធ្វើបណ្ណសមធម៌ បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ជាការងារដែលមន្ត្រីឃុំ-សង្កាត់​ មន្ត្រីភូមិ ចុះធ្វើជាប្រចាំ នៅពេលពិនិត្យឃើញថា គ្រួសារ​ណា​មួយ​ពិត​ជា​មាន​ជីវភាព​ខ្វះ​ខាត ​និងត្រូវការចាំបាច់នូវការគាំពារពីរដ្ឋាភិបាល។ ការងារធ្វើបច្ចុប្បន្នភាពបណ្ណទាំងពីរ ក៏​អនុវត្ត​ជា​​ប្រចាំផងដែរ នៅពេលដែលមានការពិនិត្យឃើញ ថាបណ្ណ​គ្រួសារ​ណា​មួយ​ជិត​ហួស​សុពលភាព​។

ជាក់ស្ដែងប៉ុន្មានថ្ងៃមកនេះ មន្ត្រីសង្កាត់ដង្កោ ខណ្ឌដង្កោ បន្ត​ចុះ​ធ្វើ​សម្ភាស​ធ្វើ​បណ្ណ​ជូន​ប្រជា​ពលរដ្ឋ​រស់​នៅ តំបន់ទីលានចាក់សំរាម ជើងឯក។ ប្រជាពលរស់នៅទីនេះ គឺភាគច្រើនរស់​នៅ​ប្រក​ប​របរ​រើសអេតចាយ នៅទីលានចាក់សំរាម ដើម្បីចិញ្ចឹមជីវិត។

លោក​ សុខ ជា មន្ត្រីសង្កាត់ដង្កោកាន់លើការងារ​បណ្ណសមធម៌ បណ្ណងាយរងហានិភ័យ លើក​ឡើង​ថា​ លោក និងមន្ត្រីភូមិ តែងចុះបំពេញការងារមួយនេះ ជាប្រចាំ។ លោកថានេះ ជា​ការ​ងារ​ចាំ​បាច់ ​ដែលរាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់ ផ្ដល់ការគាំពារទាំងផ្នែកសុខភាព ក៏​ដូច​ជា​ថវិកា​ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតពិតប្រាកដ។

សម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ទីលានចាក់សំរាម ពួកគាត់ម្នាក់ៗបង្ហាញនូវភាពសប្បាយចិត្ត ដែល​អាជ្ញាធរបានចុះមក​សម្ភាស​ធ្វើបណ្ណសមធម៌ បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ជូន​ពួក​គាត់​ដោយផ្ទាល់នៅទីតាំងពួកគាត់រស់នៅ។ សប្បាយចិត្តដោយពួកគេដឹងពីអត្ថប្រយោជន៍ធំធេង នៃ​បណ្ណទាំងពីរ ពិសេសការគាំពារផ្ដល់សេវាថែទាំសុខភាព ការ​ទទួល​បាន​ការ​ព្យាបាល​ដោយ​មិន​គិត​ថ្លៃ ​ក៏ដូចជាការទទួលបានថវិកាមួយចំនួនជាប្រចាំខែ បើសិនពួកគេទទួលបានបណ្ណសមធម៌។

អត្ថប្រយោជន៍នៃបណ្ណសមធម៌ រួមមាន៖ ការទទួលបានការព្យាបាលជំងឺដោយមិនគិតថ្លៃ នៅ​គ្រប់​មន្ទីរ​ពេទ្យ​រដ្ឋ ការទទួលប្រាក់ឧបត្ថម្ភក្រោមកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង​ការ​បណ្ដុះ​បណ្ដាល​ជំនាញបច្ចេកទេស និងប្រាក់ឧបត្ថម្ភ​ប្រចាំ​ខែ​ក្រោម​កម្ម​វិធី​ជាតិ​ជំនួយ​សង្គម​ផ្នែក​បណ្តុះ​បណ្តាល​ជំនាញវិជ្ជាជីវ: និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និ​ង​គ្រួសារ​ងាយ​រង​ហានិភ័យ​។

ចំពោះអត្ថប្រយោជន៍ បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ រួមមាន៖ ការទទួលបាន ការ​ព្យាបាល​ជំងឺដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋ និងការទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​បច្ចេក​ទេស និងប្រាក់ឧបត្ថម្ភ​ប្រចាំ​ខែ​ក្រោ​ម​កម្ម​វិធី​ជាតិ​ជំនួយ​សង្គម​ផ្នែក​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវ:​ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (កម្មវិធី TVET)៕ អត្ថបទ៖ គឹម ហុក 

អត្ថបទដែលទាក់ទង

តំណាងអយ្យការចោទប្រកាន់មនុស្សចំនួន៩នាក់ ករណីនាំសាច់បង្កក និងទំនិញមកពីថៃ
2026/06/17 01:11:27 pm        1
ក្រសួងរៀបចំដែនដី៖គិតត្រឹមថ្ងៃទី១៦ មិថុនានេះបានទទួលសំណើសុំអន្តរាគមន៍ពីអតិថិជនរបស់គម្រោង បុរី ម៉ន ដានី ចំនួន ១៨៨គម្រោង, ដោះស្រាយបញ្ចប់ចំនួន ១៥០គម្រោង និងកំពុងបន្តដោះស្រាយចំនួន ៣៨គម្រោង
2026/06/17 01:05:39 pm        1
រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយសម្ដេចម៉ែ យាងចូល៩១ព្រះវស្សា
2026/06/17 12:57:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តំណាងអយ្យការចោទប្រកាន់មនុស្សចំនួន៩នាក់ ករណីនាំសាច់បង្កក និងទំនិញមកពីថៃ

2026/06/17 01:11:27 pm
​ក្រសួងរៀបចំដែនដី៖គិតត្រឹមថ្ងៃទី១៦ មិថុនានេះបានទទួលសំណើសុំអន្តរាគមន៍ពីអតិថិជនរបស់គម្រោង បុរី ម៉ន ដានី ចំនួន ១៨៨គម្រោង, ដោះស្រាយបញ្ចប់ចំនួន ១៥០គម្រោង និងកំពុងបន្តដោះស្រាយចំនួន ៣៨គម្រោង
2026/06/17 01:05:39 pm
​រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយសម្ដេចម៉ែ យាងចូល៩១ព្រះវស្សា
2026/06/17 12:57:44 pm
​អាជ្ញាធរស្រុកឈូក ចុះត្រួតពិនិត្យ និងទប់ស្កាត់ការលក់ដូរទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃ
2026/06/17 12:52:22 pm
​មន្ត្រីជំនាញពាក់ព័ន្ធប្រជុំពិភាក្សាលើសេចក្តីព្រាងនីតិវិធីប្រតិបត្តិការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
2026/06/17 12:45:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/17 12:26:17 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/15 05:34:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/17 06:06:05 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/14 09:39:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am