Kimi Antonelli ឈ្នះការប្រណាំង F1 Monaco Grand Prix ជាជ័យជម្នះ ៥ ទីលានជាប់គ្នា

2026/06/08 09:39:49 pm        447

កីឡាករវ័យក្មេងអ៊ីតាលី Kimi Antonelli បានបង្ហាញភាពស្ងប់ស្ងាត់ និងភាពចាស់ទុំទាំងស្ថិតក្នុងវ័យក្មេង ដោយដណ្តើមជ័យជម្នះក្នុងការប្រណាំង Formula One Monaco Grand Prix កាលពីថ្ងៃអាទិត្យ បើទោះបីជាការប្រណាំងពោរពេញដោយភាពច្របូកច្របល់ និងឧបសគ្គជាច្រើនក៏ដោយ។

Antonelli វ័យ 19 ឆ្នាំ ដែលកំពុងនាំមុខក្នុងតារាងជើងឯកពិភពលោក Formula One បានចាប់ផ្តើមការប្រណាំងពីតំណែងមុខគេជាមួយរថយន្ត Mercedes និងអាចបង្កើតគម្លាតនាំមុខលើសពី ២០ វិនាទីពីគូប្រជែងរបស់ខ្លួន។

យ៉ាងណាក៏ដោយ គម្លាតដ៏ធំនោះត្រូវបានលុបបំបាត់ បន្ទាប់ពីរថយន្តរថយន្តសុវត្ថិភាព Safety Car ចូលមកលើទីលាន ហើយក្រោយមកការប្រណាំងត្រូវបានផ្អាកដោយទង់ក្រហម (Red Flag) ដោយសារផ្ទាំងផ្លូវនៅកាច់ជ្រុងចុងក្រោយរងការខូចខាត ក្រោយពេលកីឡាករ Ferrari, Charles Leclerc បុករបាំងសុវត្ថិភាព។

ការប្រណាំងត្រូវបានពន្យារពេលប្រមាណ ៤០ នាទីមុនពេលចាប់ផ្តើមឡើងវិញខណៈ Antonelli នៅតែរក្សាភាពនឹងនរ និងអាចបើកបរបានយ៉ាងល្អឥតខ្ចោះក្នុង ៨ ជុំចុងក្រោយ ដើម្បីក្លាយជាកីឡាករវ័យក្មេងបំផុតដែលឈ្នះការប្រណាំង Monaco Grand Prix។

ចំណាត់ថ្នាក់លេខ២ បានទៅជើងឯក ៧ សម័យ Lewis Hamilton ដែលបញ្ចប់ការប្រណាំងនៅតំណែង លេខ ២នេះពីរទីលានជាប់គ្នាផងដែរ ខណៈកីឡាករ Isack Hadjar របស់ Red Bull ដណ្តើមបានចំណាត់ថ្នាក់លេខ៣។

ជាមួយនឹងជ័យជម្នះនៅម៉ូណាកូ Antonelli បានឈ្នះការប្រណាំង Formula One ចំនួន ៥ លើកជាប់គ្នា ក្នុងរដូវកាលនេះ។ តាមស្ថិតិប្រវត្តិសាស្ត្រ កីឡាករគ្រប់រូបដែលធ្លាប់ឈ្នះ ៥ ប្រណាំងជាប់គ្នាក្នុងរដូវកាល Formula One សុទ្ធតែបានក្លាយជាម្ចាស់ជើងឯកពិភពលោកនៅចុងរដូវកាល ស្របពេលដែលរូបគេកំពុងនាំមុខគេក្នុងតារាងពិន្ទុជើងឯកពិភពលោកដាច់អ្នកលេខពីរ Lewis Hamilton ដល់ទៅ ៦៦ ពិន្ទុ៕ អត្ថបទ៖នាង សុភាវុធ



 


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm