អ៊ុយ​ក្រែ​ន​និយាយ​ថា ទាហាន​រុស្ស៊ី​ជាង ១០​ម៉ឺន​នាក់​កំពុង​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែ​ន

2022/04/23 06:22:19 pm        2.6 K

​អ៊ុយក្រែន៖ ប្រធាន​សន្តិសុខ​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​ ការ​ប្រយុទ្ធ​ទ្រង់ទ្រាយ​ធំ​ៗ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​កំពុង​កើតឡើង​នៅ​តំបន់ ​Donbas ជា​បេះដូង​ឧស្សាហកម្ម​នៅ​ភាគ​ខាងកើត ដោយ​រុស្ស៊ីកំពុង​ដាក់​ពង្រាយទាហាន​កាន់តែ​ច្រើន​ឡើង​ៗ​ចូល​មក​ក្នុង​ប្រទេស​ជា​រៀងរាល់ថ្ងៃ​។

​លោក Oleksiy Danilov មន្ត្រី​ក្រុមប្រឹក្សាសន្តិសុខ និង​ការពារ​ជាតិ​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា កងទ័ព​រុស្ស៊ី​ជាង ១០​ម៉ឺន​នាក់​បច្ចុប្បន្ន​កំពុង​ប្រយុទ្ធ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន រួម​ទាំង​ទាហានស៊ីឈ្នួល​មកពី​ប្រទេស​ស៊ី​រី និង​លី​ប៊ី​។ លោកនិយាយ​ថា តំបន់ Donetsk, Luhansk និង Kharkiv គឺជា​ចំណុច​ក្តៅ​ចម្បង​នៃ​ការ​ប្រយុទ្ធ​គ្នា ហើយ​ការ​ប្រយុទ្ធ​ក៏​កំពុង​បន្ត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែ​ន​។​ ​លោក Danilov និយាយ​ថា អង្គភាព​យោធា​របស់​រុស្ស៊ី​មួយ​ចំនួន​បាន​ចាក​ចេញពី​ទីក្រុង​យុទ្ធសាស្ត្រ Mariupol ដែល​ត្រូវ​បាន​ប្រកាស​ថា ​រំដោះ​ដោយ​វិមាន​ក្រឹម​ឡាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ហើយ​ពេលនេះកំពុង​ឆ្ពោះ​ទៅ​ភាគ​ខាងកើត​ប្រទេស ​ដើម្បី​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​នៅ​ទីនោះ​។

​ខណៈ​ទាហាន​អ៊ុយ​ក្រែ​ន​ជាប់​នៅក្នុង​រោងចក្រ​ Azovstal លោក​ Danilov បាន​និយាយថា ​ទីក្រុង​គី​វអាច​បញ្ជូន​អាវុធ​ទៅដល់​រោងចក្រ​ស្លដែក​ Azovstal ជាទី​តាំង​លាក់ខ្លួន​របស់​កងកម្លាំង​អ៊ុយ​ក្រែ​ន​នៅទីក្រុង Mariupol ដោយ​ឧទ្ធម្ភាគចក្រ​នៅពេល​យប់​។ លោក​និយាយថា ទាហាន​ត្រូវការ​គ្រាប់រំសេវ ថ្នាំពេទ្យ អាហារ ទឹក​បរិភោគ ប៉ុន្តែ​នៅពេលដែល​វីរបុរស​ទាំងនេះ​ត្រូវបាន​សួរថា តើ​ឧទ្ធម្ភាគចក្រ​គួរ​នាំយក​អ្វី​ទៅ​ខ្លះគ្រាប់រំសេវ អាហារ ឬ​ទឹក ពួកគេ​បាន​សុំឱ្យ​នាំយក​តែគ្រាប់រំសេវ​ប៉ុណ្ណោះ​។​ ​លោក Danilov បាន​ជំរុញ​ឱ្យដៃ​គូ​ប្រទេស​លោក​ខាងលិច​របស់​អ៊ុយ​ក្រែ​ន ព​ន្លឿ​ន​ការបញ្ជូនសព្វាវុធមកកាន់​ប្រទេស​នេះ ព្រោះ​ជា​ការ​ពិត​យើង​មិន​អាច​ប្រៀបធៀប​ជាមួយ​រុស្ស៊ី​បានទេ​ទាក់ទង​នឹងកម្លាំង៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        68
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        65
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm