សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន

2026/06/08 02:47:31 pm        284

សមត្ថភាព និងភាពច្នៃ​ប្រឌិតរបស់​យុវជន​កម្ពុជា​ក្នុងវិស័យ​បច្ចេក​ទេស និង​បច្ចេ​កវិទ្យា កំពុង​បន្ត​បង្ហា​ញ​ឱ្យឃើញកាន់តែច្បាស់ ខណៈសិស្ស​ជំនាញ​មេកា​និច​រថយន្ត​នៃវិទ្យាស្ថានជាតិព​ហុបច្ចេកទេសកម្ពុជា (NPIC) បានរួមគ្នាបង្កើត និងដំឡើងម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដោយ​ខ្លួនឯង ដែលមានសមត្ថភាពបោះពុម្ពវត្ថុ​កម្ពស់ជាង ១,៤០ម៉ែត្រ ដើម្បីបម្រើដល់ត​ម្រូវការនៃវិស័​យ​ឧស្សា​ហកម្ម និងការច្នៃប្រឌិត។

យុវជន ឡេ​ង សុខលីន សិស្ស​ជំនាញ​មេកា​និច​រថយន្ត បាន​ឱ្យ​ដឹងថា ម៉ាស៊ីន​បោះ​ពុម្ព 3D ខ្នាត​ធំនេះ ត្រូវបា​នដំ​ឡើ​ង​នៅ​ក្នុង​វិទ្យា​ស្ថាន​ផ្ទាល់ ដោយ​សិស្ស​ជាអ្នក​អនុវត្ត ខណៈ​គ្រឿង​បង្គំ​មួយ​ចំនួន​ត្រូវបា​នទិញ​ពីខា​ងក្រៅ។ ការ​អ​ភិវ​ឌ្ឍ​ម៉ាស៊ីននេះបានចំណាយពេលប្រមាណ ៣ខែ និង​ត្រូ​វឆ្លងកា​ត់ការធ្វើតេស្តជាច្រើនដង ដើម្បីធា​នាបា​ន​នូវ​ភាព​ត្រឹម​ត្រូវ និ​ងប្រសិទ្ធ​ភាព​ក្នុងកា​រប្រើប្រាស់។

យុវជនរូបនេះបានបញ្ជាក់ថា មូលហេតុដែល​ក្រុមកា​រងា​រ​ស​ម្រេចចិត្តបង្កើតម៉ាស៊ីននេះ គឺដោយ​សារម៉ាស៊ី​នបោះ​ពុម្ព 3D ភាគ​ច្រើ​នដែល​មាន​នៅលើទីផ្សារ មានតែ​ទំ​ហំ​តូច ខណៈ​តម្រូវការក្នុងការផលិតគំរូ ឬវត្ថុ​ដែល​មានទំ​ហំ​ធំ​កំពុងកើនឡើង។ ដូច្នេះ ការបង្កើតម៉ាស៊ីនខ្នាតធំនេះ នឹង​អាច​ជួយពង្រីកលទ្ធភាពផលិត និងប​ង្កើត​ស្នាដៃ​ថ្មីៗ​បា​នកាន់តែច្រើន។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះ​បណ្តា​លវិជ្ជាជីវៈ បានលើកឡើងថា ម៉ាស៊ីនបោះពុម្ព 3D ខ្នា​តធំនេះ អាចដើរតួនាទីសំខាន់ក្នុងការផលិតគំរូ (Prototype) សម្រាប់រោងចក្រ និងសហគ្រាស មុន​ពេល​ឈានទៅផលិតផលពេញលេញ។ វាជួ​យ​ឱ្យម្ចាស់​អា​ជី​វកម្មអាចពិនិត្យ វាយតម្លៃ និង​កែ​លម្អ​ផលិ​តផលរ​បស់ខ្លួនបានកាន់តែមានប្រសិទ្ធភាព។

លោកបានគូសបញ្ជាក់ថា៖«ស្នាដៃនេះគឺជាភស្តុតាងបង្ហាញយ៉ា​ងច្បា​ស់ពីគុណភាព​នៃការបណ្តុះប​ណ្តាល​ជំនាញប​ច្ចេក​ទេស និងវិជ្ជាជីវៈ​នៅកម្ពុជា ដែលអាចបណ្តុះធនធានមនុស្សមានសមត្ថភាពពិតប្រាកដ ឆ្លើ​យត​បនឹងតម្រូវការរបស់ទីផ្សារការងារ និងការ​អភិវ​ឌ្ឍ​​​ឧស្សាហកម្មសម័យទំនើប»។

បើតាមលោក ស៊ុន មេសា ម៉ា​ស៊ីន​បោះពុម្ព 3D ខ្នាត​ធំនេះ អាច​ប្រើ​ប្រាស់ស​ម្រាប់​ការផលិតគំ​រូផលិត​ផលធំ​ៗ ដូច​ជា គ្រឿង​សង្ហារឹម គ្រឿងអេ​ឡិ​ចត្រូនិក គ្រឿងបន្លា​ស់រថយន្ត រូបចម្លាក់ និងស្នាដៃ​សិល្បៈផ្សេងៗ។ លើសពីនេះ វាក៏អា​ច​អ​នុ​វត្តក្នុងវិស័យស្ថាបត្យកម្ម សម្រាប់​បោះពុម្ព​គំរូ​អគារ និងផ្នែកសំណង់ ព្រមទាំងវិស័យរចនា និងសិ​ល្បៈ​ផង​ដែរ។

សមិទ្ធផ​លនេះមិនត្រឹមតែ​ជាស្នាដៃបច្ចេកទេ​ស​របស់​សិស្ស​ជំនា​ញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំ​ងជាស​ញ្ញាប​ង្ហា​ញ​ថា យុវជនកម្ពុជាមានសមត្ថភាព ចំណេះដឹង និង​ភាព​ច្នៃប្រឌិត អាចអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ដើម្បី​រួមចំ​ណែក​ជំរុញ​ការប្រ​កួត​ប្រជែង និងការអ​ភិវឌ្ឍសេ​ដ្ឋកិ​ច្ច​​ជា​តិឱ្យកា​ន់​តែរឹង​មាំ​នាពេលអនាគត។ នេះបើតាមអ្ន​កនាំពាក្យដដែ​​ល៕

អត្ថបទដែលទាក់ទង

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
2026/06/13 05:21:29 pm        1
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
2026/06/13 04:55:05 pm        1
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
2026/06/13 04:15:47 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦

2026/06/13 05:21:29 pm
​យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
2026/06/13 05:14:37 pm
​លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
2026/06/13 05:11:47 pm
​ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
2026/06/13 05:09:22 pm
​ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
2026/06/13 05:06:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/13 05:42:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am