សេតវិមានកំពុងពិចារណាលើផែនការទិញកោះ Chagos ពីប្រទេសម៉ូរីស។ នេះបើយោងតាមរបាយការណ៍របសសារព័ត៌មាន Telegraph កាលពីថ្ងៃអាទិត្យ។

របាយការណ៍នេះបានឲ្យដឹងថា មន្ត្រីអាមេរិកបានរៀបចំសំណើមួយ ដើម្បីជៀសវាងការចរចាជាមួយរដ្ឋា ភិបាលចក្រភពអង់គ្លេស ហើយធ្វើកិច្ចព្រមព្រៀងផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីគ្រប់គ្រងកោះ Diego Garcia។
ផែនការនេះ គឺស្ថិតក្នុងចំណោមជម្រើសជាច្រើន ដែលកំពុងត្រូវបានព្រាងដោយសេតវិមាន នៅក្នុងឯកសារមួយដែលមានគោលបំណងផ្តល់ជម្រើសដល់នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ដែលប្រគល់អធិបតេយ្យភាពនៃប្រជុំកោះមហាសមុទ្រឥណ្ឌាទៅឲ្យប្រទេសម៉ូរីស។ នេះបើយោងតាមរបាយការណ៍។

មន្ត្រីអាមេរិកម្នាក់ បានប្រាប់សារព័ត៌មានរ៉យទ័រថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាន់ខ្ជាប់ជំហរ របស់លោកថា ចក្រភពអង់គ្លេសមិនគួរបោះបង់ចោលដែនដីមហាសមុទ្រឥណ្ឌារបស់អង់គ្លេស ដែលរួមបញ្ចូលទាំងមូលដ្ឋានយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នៅលើកោះ Diego Garcia នោះទេ»៕