ឯកឧត្តម គន់ គីម ណែនាំដល់យុវជនចូលរួមការពារសមិទ្ធផលរាជរដ្ឋាភិបាល ដើម្បីបន្តថែរក្សាសុខសន្តិភាព

2022/04/23 06:29:42 pm        1.1 K

ឧត្ដរមានជ័យ៖ ទេសរដ្ឋមន្រ្តី គន់ គីម សមាជិកគណៈអចិន្រ្តៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល និងជាប្រធានក្រុមការងារចុះជួយខេត្តឧត្តរមានជ័យ ណែនាំ​សល់យុវជន​ត្រូវចូល​រួមការពារសមិទ្ធផលរាជរដ្ឋាភិបាល ដើម្បីបន្តថែរក្សាសុខសន្តិភាព។

នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម សមាជិក​គណៈអចិន្រ្តៃយ៍​នៃគណៈកម្មាធិការកណ្តាល និងជាប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្ត​ឧត្តរមានជ័យ បានជួបសំណេះសំណាល ជាមួយ​យុវជន​គណបក្ស​ក្នុង​ស្រុក​អន្លង់វែង។ ឯកឧត្តម គន់ គីម មានប្រសាសន៍ថា ក្រោមការ​ដឹងនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងរយៈពេលជាង២០ឆ្នាំ បន្ទាប់ពី​ប្រទេស​ជាតិ ត្រូវបានរំដោះចេញពីសង្រ្គាមស៊ីវិល ក្លាយជា​ប្រទេស​មាន​សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ លើគ្រប់វិស័យ ជីវភាព​របស់​ប្រជាពលរដ្ឋ​មាន​ភាព​ប្រសើរឡើងជាបន្តបន្ទាប់។

ឯកឧត្តម គន់ គីម បានលើកឡើងថា សន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍ មិនមែន​កើត​​ឡើងដោយចៃដន្យទេ គឺកើតចេញពីការបូជា លះបង់របស់យុវជន​យើង​ជំនាន់​មុន និងការខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គ ប្រកបដោយផែនការច្បាស់លាស់ និង​ទស្សនៈវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន។

ឯកឧត្តម គន់ គីម បានកោតសរសើរដល់យុវជនគណបក្សស្រុកអន្លង់វែង ដែលបាន​ចូលរួម និងលះបង់ខ្ពស់ដើម្បីបុព្វហេតុ​គណបក្ស និងជាតិមាតុភូមិ និងបានជំរុញដល់សកម្មជនយុវជនទាំងអស់ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បី​ក្លាយជាអ្នកបន្តវេនចូលរួមដឹកនាំគណបក្ស និងប្រទេសជាតិឱ្យកាន់តែរុងរឿង។

ឯកឧត្តម គន់ គីម បានផ្តាំផ្ញើដល់​យុវជន​ទាំងអស់​ត្រូវ​ ចូល​រួម​ជួយ​សកម្មភាព​ក្នុង​មូលដ្ឋាន និងត្រូវជួយផ្សព្វផ្សាយនូវសមិទ្ធផលរបស់រាជរដ្ឋាភិបាល ដើម្បី​បន្ត​ថែ​រក្សា​ឲ្យ​បាន​នូវសុខសន្តិភាពដែលមានមកដល់បច្ចុប្បន្ន៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        174
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី

2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm