[UPDATE] ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅហ្វីលីពីន កើនឡើងដល់យ៉ាង​ហោច​ណាស់​ ១៥នាក់​

2026/06/08 10:49:36 pm        55

មន្ត្រីទីភ្នាក់ងារគ្រោះមហន្តរាយ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រនៅភាគខាងត្បូងនស​ប្រទេសហ្វីលីពីន បានកើនឡើងដល់យ៉ាងហោចណាស់ ១៥នាក់ហើយ​ ដោយមានអ្នក​របួស​ជាង ១០០នាក់។

រញ្ជួយដីនេះបានកើត​ឡើង​នៅភាគខាងត្បូងកោះ Mindanao នៅ​ថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) នេះ ដោយបានបណ្ដាល​ឲ្យ​អគារបាក់​រលំ និងបង្កឲ្យ​មានការព្រមានអំពីរលកយក្សស៊ូណាមិ នៅទូទាំងតំបន់។ ហើយ​អាជ្ញាធរហ្វីលីពីន បានជំរុញឲ្យ​ប្រជាជននៅតំបន់ឆ្នេរសមុទ្រដែលរងផលប៉ះពាល់ផ្លាស់ទៅទី​ខ្ពស់បន្ទាប់ពីរញ្ជួយដី​នៅឆ្នេរសមុទ្រ បានវាយប្រហារភាគខាងត្បូងនៃទីក្រុង General Santos ជាទីក្រុងមួយដែលមានប្រជាជនប្រហែល ៧២០.០០០នាក់។

​បើយោងតាម​ទី​ភ្នាក់​ងារ​ស្ទាប​ស្ទង់ភូគព្ភសាស្ត្ររបស់​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ថា រញ្ជួយតូច​ៗដ៏ខ្លាំងក្លា​​ជាបន្តបន្ទាប់ បានធ្វើ​ឲ្យ​តំបន់នេះ​រង្គើ​រយៈ​ពេល​ប្រហែល ២ម៉ោងបន្ទាប់ពីមាន​រញ្ជួយដីលើកដំបូង ដោយ​ខ្លាំង​បំផុតមានកម្រិត​ ៦,៥រ៉ិចទ័រ។ វីដេអូដែលត្រូវបានបង្ហោះនៅ​លើ​បណ្ដាញ​សង្គម និងត្រូវបានផ្ទៀងផ្ទាត់ដោយសារព័ត៌មាន​ AFP បានបង្ហាញឲ្យឃើញ​មជ្ឈមណ្ឌលផ្សារទំនើបមួយដែលមានភោជនីយដ្ឋានអាហាររហ័ស Jollibee បានបាក់​រលំទៅជាគំនរបាក់បែកនៅក្នុងទីក្រុង General Santos។ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បានផ្អាកថ្នាក់រៀននៅតំបន់ដែលរងផលប៉ះពាល់នៃកោះ Mindanao ខណៈពេលដែលអំពាវនាវឲ្យ​ប្រជាជននៅតំបន់ឆ្នេរសមុទ្រជម្លៀសចេញជាបន្ទាន់។

រញ្ជួយដីនៅថ្ងៃចន្ទនេះ​ បានបង្កឲ្យ​មានការព្រមាន អំពី​ការជម្លៀស សម្រាប់តំបន់ឆ្នេរសមុទ្រនៃប្រទេសជិតខាង គឺឥណ្ឌូនេស៊ី និងម៉ាឡេស៊ី តែ​ប្រទេសទាំង២ បានដក​ការព្រមានជាបន្តបន្ទាប់។ ចំណែក​អាជ្ញាធរ​របស់ប្រទេស​​ជប៉ុនបានចេញសេចក្តីជូនដំណឹង អំពីរលកយក្សស៊ូណាមិសម្រាប់តំបន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ខ្លួន ដោយព្យាករ​ថា រលកយក្សស៊ូណាមិ អាច​នឹងវាយប្រហារតំបន់ផ្សេងៗគ្នា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        74
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        107
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm