អភិបាលខេត្តកំពង់ស្ពឺ ណែនាំឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ខណៈ​មនុស្ស ៣នាក់​បានស្លាប់ និង២នាក់រងរបួស ដោយបាតុភូតរន្ទះបាញ់

2026/06/08 04:05:23 pm        241

កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ​សាខា​កាក​បាទ​ក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានណែនាំដល់ប្រជាពលរដ្ឋ ឱ្យបង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​ចំពោះគ្រោះធម្មជាតិ ខណៈរយៈពេលប៉ុន្មានថ្ងៃមកនេះ មានមនុស្សចំនួន ៣នាក់បានស្លាប់ និង​២​នាក់ផ្សេ​ងទៀតបានរបួសធ្ងន់ ដោយបាតុភូតរន្ទះបាញ់ ។

ការណែនាំនេះធ្វើឡើង ខណៈដឹកនាំក្រុមការងារ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ចុះ​សាក​សួរ និងរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព និងអ្នករងរបួស ដែលស្ថិតនៅ​ក្នុង​ភូមិ​ព្រៃ​ឫស្សី ​ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ខែវស្សាបានចូលមកដល់ ភ្លៀង​បាន​ធ្លាក់​រាយ​ប៉ាយ​នៅតា​មបណ្តាភូមិស្រុក ទូទាំងខេត្តកំពង់ស្ពឺ ។ ជាមួយនិងមានភ្លៀងធ្លាក់ បាតុភូត​ធម្ម​ជាតិ​មាន​ដូច​ជាខ្យល់កន្រ្តាក់ ផ្គរន្ទះ ក៏កើតមានដំណាលគ្នានោះផងដែរ ដែលទាមទារ​ឱ្យ​យើង​មាន​ការ​ប្រុង​ប្រយ័ត្នខ្ពស់ ។ ការធ្វើដំណើរ និងការព្យួររាស់ក្រោមដំណក់ទឹកភ្លៀង ពិសេសការ​ជ្រក​ក្រោម​ដើម​ឈើ គឺមានការប្រឈមខ្លាំង ជាមួយបាតុភូតរន្ទះបាញ់ ហើយករណីនេះ​ក៏​កើត​មាន​ច្រើន​រួច​មកហើយដែរ។

ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា បាតុភូតធម្មជាតិពិតជាកាចសាហាវ និង​អាច​សម្លាប់​យើង​បាន​គ្រប់​ពេលវេលា ដូច្នេះតោងឱ្យយើងមានការប្រុងប្រយ័ត្ន ឱ្យបានខ្ពស់បំផុត ដោយ​មិន​ត្រូវ​ធ្វើ​ដំណើរ ឬធ្វើការក្រោមដំណក់ទឹកភ្លៀងឡើយ ហើយជាងនេះពេលមានភ្លៀងផ្គរន្ទះ ក្រោម​ដើម​ឈើ​មិន​មែនជាកន្លែងដែលមានសុវត្ថិភាពនោះទេ ។ ជាក់ស្តែងករណីខាងលើ គឺ​មនុស្ស​ប្រុស​ស្រី​ចំនួន ៣នាក់ ត្រូវបានស្លាប់ ដោយបាតុភូតរន្ទះបាញ់ ពេលកំពុងព្យួរកណ្តាលវាលស្រែ និង​ក្មេង​ប្រុស​២នាក់ផ្សេងទៀតត្រូវបាតុភូតរន្ទះបាញ់ ពេលកំពុងជ្រកក្រោមដើមឈើ ហើយ​ក្នុង​នោះ​ផ្ទះ​ជា​ច្រើន​ខ្នង ក៏រងការខូចខាតដោយខ្យល់កន្ត្រាក់ផងដែរ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្ថែមថា ក្រោយជួបឧបទ្ទវហេតុ ឯកឧត្តម ឧបនាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​ជួ​យខេត្តកំពង់ស្ពឺ ក៏បានណែនាំដល់អាជ្ញាធរ និងក្រុមការងារកាកបាទក្រហមចូលរួមរំលែកទុក្ខ និង​នាំ​គ្រឿងបរិក្ខានិងបច្ច័យចូលរួមក្នុងកម្មវិធីបុណ្យផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
2026/06/13 05:21:29 pm        1
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
2026/06/13 04:55:05 pm        1
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
2026/06/13 04:15:47 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦

2026/06/13 05:21:29 pm
​យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
2026/06/13 05:14:37 pm
​លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
2026/06/13 05:11:47 pm
​ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
2026/06/13 05:09:22 pm
​ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
2026/06/13 05:06:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/13 05:42:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am