ដំបូលសាលារៀនបឋមសិក្សាមួយ បានដួលរលំ ក្នុងប្រទេសហ្វីលីពីន នៅថ្ងៃចន្ទ (ទី ៨ ខែមិថុនា) បន្ទាប់ពីមានការរញ្ជួយដីកម្រិ ៧,៨រ៉ិចទ័រ បានវាយប្រហារកោះភាគខាងត្បូង។
រូបភាពវីដេអូពីសាលាបឋមសិក្សា Mahayahay នៅក្នុងទីក្រុង Digos បានបង្ហាញឲ្យឃើញថា សិស្សានុសិស្ស កំពុងមានភាពជ្រួលច្របល់ ក្នុងអំឡុងពេលមានការរញ្ជួយដីដ៏ខ្លាំងក្លា មុនពេលរចនា សម្ព័ន្ធដំបូល បានដួលរលំ ដោយបុគ្គលិកកំពុងជួយធ្វើឲ្យមានភាពស្ងប់ស្ងាត់ និងជម្លៀសកុមារទៅរកទីសុវត្ថិភាព។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័ព អាចបញ្ជាក់ទីតាំងពីដំបូល ជណ្តើរ ធុងស្តុកទឹក និងប្លង់សាលារៀនដែលត្រូវគ្នា នឹងឯកសារ និងរូបភាពផ្កាយរណប។ កាលបរិច្ឆេទ ត្រូវបានផ្ទៀងផ្ទាត់ដោយមន្ត្រីមូលដ្ឋាន។
ការិយាល័យការពារជនស៊ីវិលរបស់ប្រទេសហ្វីលីពីន បានរាយការណ៍ថា មានអ្នកស្លាប់យ៉ាងហោចណាស់៨ នាក់ បន្ទាប់ពីរញ្ជួយដីនេះ បានកើតឡើង។ ការិយាល័យនេះ បានបន្ថែមថា ចំនួនអ្នកស្លាប់ នៅត្រូវរង់ចាំការផ្ទៀងផ្ទាត់។
ការព្រមានអំពីរលកយក្សស៊ូណាមិ ត្រូវបានចេញនៅក្នុងប្រទេសហ្វីលីពីន និងប្រទេសជិតខាងឥណ្ឌូនេស៊ី ដោយប្រព័ន្ធព្រមានរលកយក្សស៊ូណាមិរបស់សហរដ្ឋអាមេរិក ចំណែកប្រជាជននៅតំបន់ឆ្នេរសមុទ្រ ត្រូវបានព្រមានឲ្យផ្លាស់ទៅកាន់កន្លែងខ្ពស់ៗ៕
