[UPDATE] ហ្វីលីពីនដក​ការ​ព្រមាន អំពីរលកយក្សស៊ូណាមិ ខណៈ​អ្នកស្លាប់​ដោយសារ​រញ្ជួយដី កើនឡើង​ដល់​​យ៉ាង​តិច​ ១៩នាក់​

2026/06/08 11:47:55 pm        72

រញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ បានកើត​ឡើង​នៅ​ឆ្នេរសមុទ្រកោះ Mindanao នៅ​ភាគខាងត្បូងនៃ​ប្រទេសហ្វីលីពីន នាព្រឹកថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) នេះ ដោយបានបណ្ដាល​ឲ្យ​មនុស្សយ៉ាងហោចណាស់ ១៩នាក់សា្លប់​ និង​ជាង ២០០នាក់ផ្សេងទៀតរង​របួស​។

ទីភ្នាក់ងាររញ្ជួយដីរបស់ប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី បានចេញការព្រមានអំពីរលកយក្សស៊ូណាមិ ដោយណែនាំប្រជាជនរស់នៅ​តាមបណ្តោយឆ្នេរសមុទ្រឲ្យ​ជម្លៀសទៅកាន់តំបន់ខ្ពស់ៗ ឬធ្វើដំណើរទៅកាន់​ដីគោក​។ បន្ទាប់​មក នៅ​ថ្ងៃចន្ទដដែល​នេះ ប្រទេសទាំង ៣ បានដក​ការព្រមាននោះ​។

ការខូចខាតដោយសាររលកយក្សស៊ូណាមិ ត្រូវបានរាយការណ៍នៅក្នុងភូមិយ៉ាងហោចណាស់មួយ បន្ទាប់ពីរញ្ជួយដីនេះ បានធ្វើ​ឲ្យ​មាន​រលកកម្ពស់ ១ម៉ែត្រ ចូលទៅក្នុងតំបន់​ឆ្នេរសមុទ្រក្បែរនោះ។

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បាននិយាយថា អាជ្ញាធរកំពុងធ្វើចាត់វិធានការ​​យ៉ាងឆាប់​រហ័ស​ ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយ។ លោក Marcos បានលើក​ឡើង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «រដ្ឋាភិបាលជាតិកំពុងចាត់វិធានការ​យ៉ាង​ឆាប់រហ័ស ហើយយើងនឹងមិនទុក​កោះ Mindanao ចោល​ទេ»។

យោងតាមមន្ត្រីមកពីទីភ្នាក់ងារគ្រោះមហន្តរាយ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី បានកើនឡើងដល់យ៉ាងហោចណាស់ ១៩នាក់ នៅក្នុងប្រទេសហ្វីលីពីន ខណៈដែលមនុស្សជាង ២០០នាក់ បានរងរបួស​។ អ្នកនាំពាក្យការិយាល័យការពារជនស៊ីវិលហ្វីលីពីន លោក Junie Castillo បានឲ្យ​ដឹង​ថា រហូតមកដល់ពេលនេះ មានមនុស្សស្លាប់​ចំនួន ១៩នាក់ ត្រូវបានបញ្ជាក់​។ ហើយ​លោកបានបន្ថែមថា ១២នាក់នៅតែបាត់ខ្លួន។

General Santos ជាទីក្រុងកំពង់ផែមួយនៅភាគខាងត្បូងនៃកោះ Mindanao ដែលមានប្រជាជនជាង ៧០០.០០០នាក់ និងជាមជ្ឈមណ្ឌលសម្រាប់ការនាំចេញត្រីធូណា និងពាណិជ្ជកម្មផ្សេងទៀត គឺជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារគ្រោះរញ្ជួយដីនេះ​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        255
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        297
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        276

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm