កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ខ្លួនបានឆ្លើយតបទៅនឹងអ្វីដែលពិពណ៌នាថាជាការវាយប្រហាររបស់ «អាមេរិក-អ៊ីស្រាអែល»ទៅលើទីតាំងគីមីឥន្ធនៈរបស់ខ្លួន ដោយអ៊ីរ៉ង់បានបាញ់ស្រោចមីស៊ីលបាលីស្ទីកទៅលើរោងចក្រស្រដៀងគ្នានេះនៅក្នុងទីក្រុង Haifa ប្រទេសអ៊ីស្រាអែល។
កងឆ្មាំបានព្រមានថា ការវាយប្រហារបន្ថែមទៀតលើគោលដៅមិនមែនយោធា និងគោលដៅថាមពលនៅក្នុងតំបន់ នឹងមានផលវិបាកនៅទូទាំងពិភពលោក។
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ដោយមានចំណាត់ការប្រឆាំងនឹងគោលដៅស៊ីវិល និងការកំណត់គោលដៅលើឧស្សាហកម្មប្រេង សត្រូវបានចាប់ផ្តើមហ្គេមដ៏គ្រោះថ្នាក់ ដែលវិសាលភាពរបស់វានឹងរួមបញ្ចូលគោលដៅថាមពលទាំងអស់នៅក្នុងតំបន់ ហើយផលវិបាករបស់វាចំពោះសេដ្ឋកិច្ចសកល គឺជាការទទួលខុសត្រូវរបស់អ្នកបំផ្លាញ។

