អ្នកត្រួតពិនិត្យម្នាក់ បានប្រាប់សារព័ត៌មាន AFP នៅថ្ងៃចន្ទនេះថា នាវិកឥណ្ឌាចំនួន ៤នាក់ ដែលជាប់ អស់រយៈពេល ១០ខែ នៅលើនាវាដឹកកុងតឺន័រ ដែលគេបោះបង់ចោលនៅឆ្នេរសមុទ្រទួរគី ត្រូវបានយកចេញពីនាវានោះ។
នាវិកទាំង ៤នាក់ ត្រូវបានជាប់នៅលើកនាវាAZRA C ដែលមានទង់ជាតិម៉ុងហ្គោលី ដែលត្រូវបានចតនៅឆ្នេរសមុទ្រអ៊ីស្តង់ប៊ុល ក្នុងសមុទ្រ Marmara ចាប់តាំងពីខែសីហា ឆ្នាំ ២០២៥។
ម្ចាស់នាវានេះត្រូវបានចាប់ខ្លួនកាលពីខែមករា ទាក់ទងនឹងការបង្ក្រាបគ្រឿងញៀនអន្តរជាតិដ៏ធំមួយ ដោយធ្វើឲ្យជោគវាសនារបស់វា និងអ្នកនៅលើនាវានេះ ស្ថិតក្នុងភាពមិនច្បាស់លាស់។
លោក Selahattin Polat តំណាងនៃសហព័ន្ធកម្មករដឹកជញ្ជូនអន្តរជាតិ (ITF)របស់ប្រទេសទួរគី បានប្រាប់សារព័ត៌មាន AFP ថា៖«ការលំបាកដែលក្រុមនាវិកជួបប្រទះបានមកដល់ទីបញ្ចប់ហើយ»៕

