ព្រះសង្ឃ និងសប្បុរសជនខេត្តស្វាយរៀងបន្តនាំអំណោយផ្តល់​ជូនវីរកងទ័ពតាមបន្ទាត់ព្រំដែន

2026/06/09 12:45:34 am        220

ព្រះសង្ឃ និងសប្បុរសជនខេត្តស្វាយរៀង ដឹកនាំដោយព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀង នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ បាននាំយកអំណោយរួមមាន គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ សម្ភារៈប្រើប្រាស់និងថវិកាមួយចំនួនទៅផ្តល់ជូនដល់ដៃវីរយុទ្ធជន និងវរៈនគរបាល ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅក្នុងភូមិសាស្ត្រទិសខេត្តពោធិសាត់ និងខេត្តបន្ទាយមានជ័យ។

ព្រះតេជគុណ មុំ សយ មានសង្ឃដិកាថា ការនាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈ និងថវិកា ទៅចែកផ្តល់ជូនដល់ វរកងទព័ និងវរៈនគរបាល គឺជាការឆ្លើយតបរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការចូលរួមផ្សាភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ ដើម្បីលើកទឹកចិត្តដល់វីរៈកងទ័ពដែលបាននឹងកំពុងឈរជើងការពារបូរណភាពទឹកដី ដែលភាគីថៃឈ្លានពានមកលើបូរណៈភាពទឹកដីកម្ពុជា ។ 

ក្នុងនាមមន្ត្រីសង្ឃ និងតំណាងសប្បុរសជន ព្រះវិសុទ្ធិញ្ញាណ មុំ សយ បានសម្ដែងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងវីរៈយុទ្ធជន ដែលឈរជើងនៅជួរមុខទប់ទល់ការពារថៃចូលទន្ទ្រានឈ្លានពាន មកលើបូរណភាពទឹកដីយ៉ាងអង់អាចដោយនិងមិនរាថយ គោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំយ៉ាងខ្ជាប់ខ្ជួន ។

ព្រះអង្គមានសង្ឃដីការបន្តថា គ្រឿងឧបភោគ បរិភោគ សម្ភារៈ និងថវិកា ដែលប្រគល់ជូន វរៈកងទព័នៅពេលនេះគឺជាសម្ភារៈរបស់សប្បុរសជន ក្នុងគោលបំណងផ្សារភ្ជាប់រវាង វីរៈកងទ័ពជួរមុខ និងសមរភូមិក្រោយតែប៉ុណ្ណោះ ហើយក៏ជាការឆ្លើយតបនូវ មនោសញ្ចេតនារវាងព្រះសង្ឃ ពុទ្ធបរិស័ទ ពលរដ្ឋ ដើម្បីបំពេញបន្ថែមតម្រូវការរបស់វីរៈកងទ័ពពីលើរបបដែលរាជរដ្ឋាភិបាលបានធ្វើការផ្គត់ផ្គង់ ។

ជួសមុខនិងតំណាងអោយ វីរៈកងទព័ សមរភូមិជួរមុខ នៅគ្រប់ទីតាំង បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះសង្ឃ បងប្អូនពលរដ្ឋ សប្បុរសជន ខេត្តស្វាយរៀង ដែលបានយកចិត្តទុកដាក់ផ្គត់ផ្គង់គ្រឿងឧបភាគ បរិភោគ និងសម្ភារៈប្រើប្រាស់ ដល់ វីរ:កងទព័ គឺជាចំណែកយ៉ាងធំធេង និងជ្រាលជ្រៅបំផុតក្នុងបុព្វហេតុការពារទឹកដីប្រឆាំងតបតជាមួយនឹងអ្នកឈ្លានពានដែលចូលទន្ទ្រានទឹកដីរបស់យើង ។

តំណាងបានបញ្ជាក់ថាគិតមកដល់បច្ចុប្បន្ននេះមានរយៈពេលច្រើនខែមកហើយ សកម្មភាពនៅសមរភូមិជួរមុខ វីរ:កងទព័យើងបានរក្សាទីតាំងឈរជើងនៅគ្រប់តំបន់ដែលគោលដៅភាគីថៃចូលឈ្លានពាន ពោលគឺវីរៈកងទ័ពបន្តការពារបូរណភាពទឹកដី រក្សាភាពស្ងៀមស្ងាត់ តាមការណែនាំអត់ធ្មត់របស់ថ្នាក់ដឹកនាំ៕ ដោយ ៖ ភា សារិត


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        70
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        163
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm