ឯកអគ្គរដ្ឋទូតអាមេរិក Michel Issa បានជួបជាមួយប្រធានាធិបតីលីបង់ Joseph Aoun នៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាអំពីដំណើរការចរចា និងកិច្ចខិតខំប្រឹងប្រែងដែលមានគោលបំណងបញ្ចប់វិបត្តិបច្ចុប្បន្ននៅ ប្រទេសលីបង់។
ថ្លែងបន្ទាប់ពីកិច្ចប្រជុំ លោក Issa បាននិយាយថា លោកបានបង្ហាញពីការគោរពរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះជំហរដែលលោក Aoun បានបង្ហាញថ្មីៗនេះ នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ ដោយពណ៌នាអំពីជំហរទាំងនោះថា មានសារៈសំខាន់ក្នុងការជំរុញដំណើរការចរចា។

លោកក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ដែលទីក្រុងវ៉ាស៊ីនតោនដាក់លើប្រទេសលីបង់ ដោយនិយាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ តាមដានការវិវត្ត នៅក្នុងប្រទេសនេះ យ៉ាងដិតដល់ និងពិភាក្សាអំពីឯកសារលីបង់ជាប្រចាំ។
ដោយសំដៅទៅលើការវិត្តថ្មីៗនៅក្នុងតំបន់ លោកឯកអគ្គរដ្ឋទូតបានពិពណ៌នាអំពីព្រឹត្តិការណ៍ដែលបានកើតឡើងកាលពីថ្ងៃអាទិត្យថា ជាសារនយោបាយ ហើយបាននិយាយថា សហរដ្ឋអាមេរិកបានសម្រេចចិត្តមិនអនុញ្ញាតឲ្យការប្រឈមមុខដាក់គ្នាពង្រីកបន្ថែមទៀតទេ៕
