នៅថ្ងៃចន្ទនេះ ក្រុមឧទ្ទាមហ៊ូធីគាំទ្រដោយអ៊ីរ៉ង់របស់យេម៉ែន និយាយថា ពួកគេនឹងហាមឃាត់ការធ្វើនាវាចរណ៍តាមសមុទ្ររបស់អ៊ីស្រាអែលនៅសមុទ្រក្រហម ។
អ្នកនាំពាក្យយោធាក្រុមហ៊ូធីលោក Yahya Sarea និយាយថា ពួកគេបានវាយប្រហារអ៊ីស្រាអែល ។

យោធាអ៊ីស្រាអែល និយាយថា ពួកគេបានដាក់ឲ្យដំណើរការប្រព័ន្ធការពារដែនអាកាស ដើម្បីបាញ់ស្កាត់មីស៊ីលដែលពួកគេបានកំណត់ថា បាញ់ចេញពីប្រទេសយេម៉ែន នៅក្នុងការវាយប្រហារមួយដែលជាការវាយប្រហារលើកដំបូងរបស់យេម៉ែនលើអ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ។
លោក Sareaនិយាយថា ពួកយើងសូមប្រកាសបំរាមពេញលេញ និងទាំងស្រុងលើការធ្វើនាវាចរណ៍តាមសមុទ្ររបស់សត្រូវអ៊ីស្រាអែល នៅក្នុងសមុទ្រក្រហម ហើយពួកយើងចាត់ទុកការបំលាស់ទីទាំងអស់របស់សត្រូវថា ជាគោលដៅយោធា នៅក្នុងកងកម្លាំងប្រដាប់អាវុធរបស់ពួកយើង ចាប់ពីពេលដែលសេចក្តីថ្លែងការណ៍នេះ បានចេញ ។
លោកបន្តថា ពួកយើងសូមបញ្ជាក់ថា ពួកយើងនឹងឆ្លើយតបការកើនឡើងភាពតានតឹងជាមួយនឹងការកើនឡើងភាពតានតឹង ហើយប្រតិបត្តិការយោធារបស់ពួកយើង នឹងកើនឡើង ស្របតាមហេតុការណ៍ ការធ្វើសង្រ្គាម និងការចាប់ដៃគូជាមួយក្រុមជីហាដ ៕
