ប្រទេសឥណ្ឌា បានដំឡើងថ្លៃធុងហ្គាស LPG ចំនួន២៩រូពីបន្ថែមទៀត(ស្មើនឹង ០,៣១ដុល្លារ) ចាប់ពីថ្ងៃអាទិត្យតទៅ ធ្វើឲ្យការចំណាយរបស់គ្រួសារកើនឡើង និងបង្កក្តីបារម្ភពីអ្នកប្រើប្រាស់ដែលនិយាយថា ការឡើងថ្លៃនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ថវិកាប្រចាំខែរបស់ពួកគេ ។
តម្លៃធុងហ្គាស LPG ទម្ងន់ ១៤,២ គ.ក នៅរដ្ឋធានីញូវដែលី បានកើនឡើងដល់ ៩៤២រូពី ពីតម្លៃកាលពីមុន ៩១៣រូពី ។
ក្រុមអ្នកស្រុកនិយាយថា តម្លៃខ្ពស់ជាងមុន បានធ្វើឲ្យប៉ះពាល់ដល់ហិរញ្ញវត្ថុគ្រួសារដែលរងសម្ពាធរួចទៅហើយដោយសារសង្រ្គាមអ៊ីរ៉ង់ ។
លោក Harshna Agarwal គឺជាអ្នកស្រុកមួយរូបរស់នៅក្នុងទីក្រុងដែលី និយាយថា តម្លៃប្រេង និងឧស្ម័ន កើនឡើងឥតឈប់ឈរ ហើយប្រទេសរបស់ពួកយើង កំពុងឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ច ។
លោកបន្តថា វាបានក្លាយជាបន្ទុកមួយសម្រាប់ពលរដ្ឋសាមញ្ញដូចជារូបលោក ហើយស្ថានភាពរបស់ពួកយើងកាន់តែលំបាកជាងមុន ។
ការឡើងថ្លៃតម្លៃថាមពលបង្កឡើងដោយសារសង្រ្គាមអ៊ីរ៉ង់ ធ្វើឲ្យទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាមានភាពពុំច្បាស់លាស់ ជំរុញឲ្យមានវិធានការក្នុងសម័យជួបវិបត្តិពីក្រុមអ្នកបង្កើតនយោបាយ ដើម្បីការពារប្រទេសសេដ្ឋកិច្ចធំបំផុតទី ៣របស់អាស៊ីមួយនេះ ពីការជួបឧបសគ្គធំ ៕