បច្ចុប្បន្នការចាក់វ៉ាក់សាំងដូសជំរុញមានល្បឿនលឿន តាមរយៈការចុះចាក់ដល់ខ្នងផ្ទះ

2022/04/23 01:19:55 pm        676

មណ្ឌលគិរី៖ មន្រ្តីជំនាញនៃក្រសួងសុខាភិបាល នៅថ្ងៃទី២៣ខែមេសានេះ បានឱ្យដឹងថា បច្ចុប្បន្នដំណើរការចាក់វ៉ាក់សាំងដូសជំរុញ ជូនប្រជាពលរដ្ឋមានល្បឿនលឿន បន្ទាប់ពីក្រុមគ្រូពេទ្យ សហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ពាយវ៉ាក់សាំងចាក់តាមខ្នងផ្ទះ និងទីប្រជុំជន។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ​រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការ​ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា រួម​និងមន្រ្តី​ពាក់ព័ន្ឋ​មួយ​ចំនួន​ទៀត ​នៅព្រឹកថ្ងៃទី ២៣ខែមេសានេះ បានបន្ត​អញ្ជើញ​ចុះ​ពិនិត្យមើលទីតាំង​ចាក់វ៉ាក់សាំងកូវីដ នៅ​មណ្ឌលសុខភាពអូអាម​ ស្ថិតនៅខេត្តមណ្ឌលគិរី។

នៅក្នុងឱកាសនោះ​លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ​មានប្រាប់ក្រុមអ្នក​សារព័ត៌មានថា បច្ចុប្បន្ន​ដំណើរ​ការចាក់វ៉ាក់សាំងវ៉ាក់សាំងកូវីដ-១៩ ​ដូសជំរុញ ជូនប្រជាពលរដ្ឋមានល្បឿនលឿន​គួរកត់​សំគាល់ ​បន្ទាប់ពីក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជន​កម្ពុជា ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចវិបុលសេនាភក្តី សាយ ឈុំ រួមនិង​ក្រុម​គ្រូពេទ្យ​នៃ​ក្រសួងការពារជាតិ​ជាដើមនោះ​ បានស្ពាយវ៉ាក់សាំងទៅចាក់ដល់ខ្នងផ្ទះ​ និងទីប្រជុំជន ដែល​ប្រជាពលរដ្ឋរស់នៅ។

លើសពីនេះលោកជំទាវវេជ្ជបណ្ឌិត ​បន្តក្រើនរម្លឹកដល់ប្រជាពលរដ្ឋមិនទាន់​ចាក់​វ់ាក់សាំង សូម​រួសរាន់​ទៅទទួលការចាក់វ៉ាក់សាំងកូវីដ ​ជាពិសេសដូសជំរុញ ​ដើម្បីបង្កើន​អង់ទីគ័រ​ក្នុងសារពាង្គកាយ ទប់ទល់​នឹង​ការ​វាយលុកពីជំងឺកូវីដ។

ការចាក់វ៉ាក់សាំងកូវីដ-១៩ ស្រោចលើប្រជាពលរដ្ឋ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជា​យុទ្ធសាស្រ្ត​ចម្បងមួយ ​ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្នប្រទេសកម្ពុជា​បើក​ដំណើរសេដ្ឋកិច្ចធម្មតា ​ជាមួយជំងឺកូវីដ។

គិតត្រឹមថ្ងៃទី២៣ខែមេសានេះ ប្រទេសកម្ពុជារកវ៉ាក់សាំងកូវីដបានជិត៥០លានដូស រាប់បញ្ជូលទាំង​ការ​បញ្ជាទិញពីប្រទេសចិន ​ជំនួយតាមរយៈយន្តការកូវ៉ាក់ ​និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត សម្រាប់​ប្រើប្រាស់​ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩​ ជូនពលរដ្ឋអាយុពី៣ឆ្នាំឡើង ចាប់ពីដូសទី១ ដល់ទី៤៕អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        207
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm