នាវា ១គ្រឿង កើត​អគ្គិភ័យ​ នៅឯសមុទ្រអូម៉ង់ តែ​នាវិកជនជាតិ​ឥណ្ឌា ២៤នាក់ «មានសុវត្ថិភាព»

2026/06/09 02:32:04 am        54


នាវា ១គ្រឿងបានកើត​មាន​អគ្គិភ័យ នៅ​ម្ដុំ​សមុទ្រអូម៉ង់ នៅ​ថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) នេះ​ ដោយអាជ្ញាធរឥណ្ឌា បានប្រកាសនៅពេលក្រោយថា សមាជិកនាវិកជនជាតិ​ឥណ្ឌាទាំង​អស់​ ២៤នាក់ នៅលើនោះ មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ​។

លោក Opesh Kumar Sharma នាយក្រសួងកំពង់ផែ ដឹកជញ្ជូន និងផ្លូវទឹករបស់ប្រទេស​ឥណ្ឌា បានបញ្ជាក់​ថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ១:៣០នាទី​រសៀល ម៉ោង​ក្នុង​ស្រុក (ត្រូវ​នឹង​ម៉ោង ៨:០០ ម៉ោងសកល) នៅលើនាវា MT Marivex។ លោកបានថ្លែងតាមរយៈបណ្ដាញ​សង្គម X ថា «តាមព័ត៌មានដែលមាន នាវិកឥណ្ឌាទាំងអស់មានសុវត្ថិភាពនាពេលនេះ​»។

សមុទ្រ​អូម៉ង់ មាន​ទី​តាំង​ជាប់នឹងច្រកសមុទ្រ Hormuz ដែលបច្ចុប្បន្នស្ថិតនៅក្រោមការបិទខ្ទប់​ និងនៅកៀក​នឹងអរិភាពដែលទើបផ្ទុះឡើងថ្មី រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។ សហជីព​នាវិកឥណ្ឌា បានឲ្យ​ដឹង​នៅ​មុននេះលើបណ្ដាញ​ X ថា អ្នក​ដើរ​សមុទ្រ​ជនជាតិ​ឥណ្ឌា ២៤នាក់ នៅលើនាវា នៅម្ដុំ​សមុទ្រអូម៉ង់ កំពុងស្វែងរកជំនួយបន្ទាន់។

យោងតាមសារព័ត៌មាន ​​News18 ដោយដកស្រង់ប្រភពព័ត៌មានសមុទ្រ បាន​ឲ្យ​ដឹង​ថា នាវានោះ​ត្រូវ​បានអគ្គិភ័យ​ឆាបឆេះ ដោយសារតែការវាយប្រហារដោយយាន​ដ្រូន​ ឬមីស៊ីលដែល​មិន​ត្រូវ​បាន​បញ្ជាក់​ច្បាស់​លាស់​។ សារព័ត៌មាន​បានបន្ថែម​ថា ការផ្ទុះបានធ្វើ​ឲ្យ​បន្ទប់ម៉ាស៊ីនរង​​ខូចខាត​យ៉ាង​ខ្លាំង​។ Marivex គឺជានា​វា​ដឹកប្រេង/គីមី ដែលធ្វើដំណើរក្រោមទង់ជាតិប្រទេស Palau៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        13
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        16
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm