រលកយក្សស៊ូណាមិទៅ​ដល់ជប៉ុន ក្រោយ​មាន​រញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ នៅហ្វីលីពីន

2026/06/09 03:18:27 am        45


យោងតាមអាជ្ញាធរជប៉ុន និងសហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ថា រលកយក្សស៊ូណាមិបានទៅ​ដល់កោះ Okinawa និងតំបន់ផ្សេងទៀតរបស់​ប្រទេសជប៉ុន នៅថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) នេះ​ បន្ទាប់ពី​ រញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ បានកើតមាន​នៅ​ភាគខាងត្បូងហ្វីលីពីន។

ទីភ្នាក់ងារឧតុនិយមជប៉ុន បាន​ឲ្យ​ដឹង​នៅក្នុងសន្និសីទសារព័ត៌មានមួយថា រលកយក្សស៊ូណាមិកម្រិតស្រាលមួយ ត្រូវបានគេសង្កេតឃើញនៅកោះដ៏​សំខាន់ Okinawa នៅវេលា​ម៉ោងប្រហែល ១២:១៨នាទី (ម៉ោង​ក្នុង​ស្រុក​) បន្ទាប់ពីទីភ្នាក់ងារនេះបានចេញសេចក្តីជូនដំណឹង អំពីរលកយក្សស៊ូណាមិ សម្រាប់ឆ្នេរសមុទ្រប៉ាស៊ីហ្វិក នៅភាគខាងកើត ខាងលិច និងខាងត្បូងរបស់​ប្រទេស។

ដូចគ្នាដែរ រលកយក្សស៊ូណាមិកម្ពស់ ២០សង់ទីម៉ែត្រ ត្រូវបានគេសង្កេតឃើញនៅឯកោះ Chichijima នៃ​ប្រជុំកោះ​ Ogasawara នៅមហាសមុទ្រប៉ាស៊ីហ្វិក ចម្ងាយប្រហែល ១.០០០គីឡូម៉ែត្រ នៅ​ភាគខាងត្បូងនៃភាគ​កណ្តាលទីក្រុងតូក្យូ នៅម៉ោងប្រហែល ១៣:៤៦នាទី ម៉ោង​ក្នុង​ស្រុក​។

ទីភ្នាក់ងារនេះបានជូនដំណឹងដល់សាធារណជននៅ​មុននេះថា រលកយក្សស៊ូណាមិកម្ពស់រហូតដល់ ១ ម៉ែត្រ អាចទៅដល់កោះ Miyako និងកូន​កោះ Yaeyama នៅឯ​ Okinawa និងកន្លែងផ្សេងទៀត។ សេចក្តីជូនដំណឹងនេះ ដែលគ្របដណ្តប់លើតំបន់លាតសន្ធឹងពីខេត្ត Ibaraki ជិតទីក្រុងតូក្យូ រហូតដល់ខេត្តកោះ Okinawa នៅ​​ភាគ​ខាងត្បូងបំផុតរបស់ប្រទេសជប៉ុន ត្រូវបានដក​ចេញ​នា​ពេលរសៀល។

គួរ​បញ្ជាក់ថា បើយោងតាមស្ថាប័ន​ស្ទាប​ស្ទង់ភូគព​សាស្ត្ររបស់​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ថា រញ្ជួយដី នៅថ្ងៃចន្ទនេះ បានកើត​ឡើង​នៅ​ចម្ងាយ ២៦គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុង Kablalan ក្នុងប្រទេសហ្វីលីពីន ដោយមាន​ជម្រៅ ៥៥.២គីឡូម៉ែត្រ នៅម៉ោងប្រហែល ៧:៣៧នាទី​ ម៉ោងក្នុងស្រុក។ អាជ្ញាធរហ្វីលីពីនបានបញ្ជាក់​ថា យ៉ាងហោចណាស់មនុស្ស ៣២នាក់បានបាត់បង់​ជីវិត​ និងជាង ១៣០​នាក់បានរងរបួស៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        61
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        58
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        56

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm