របាយការណ៍៖ មន្ត្រីហេសបូឡា បញ្ជាក់​ថា ក្រុមមិនមានទំនាក់ទំនងផ្ទាល់ជាមួយលោក Trump ទេ

2026/06/09 03:28:37 am        45


មន្ត្រីជាន់ខ្ពស់មួយ​រូប​របស់ក្រុម​​ហេសបូឡា ​ បានប្រាប់សារព័ត៌មាន AFP នៅ​ថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) នេះ​ថា ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់មួយ​នេះ មិនមានទំនាក់ទំនងផ្ទាល់ជាមួយលោកប្រធានាធិបតី Donald Trump នោះ​ទេ ទោះបីជាសេចក្តីថ្លែងការណ៍ថ្មីៗពីមេដឹកនាំអាមេរិក បានបង្ហាញផ្ទុយពីការ​និយាយ​នេះក៏ដោយ។

ទីក្រុងវ៉ាស៊ីនតោនចាត់ទុកក្រុម​ហេសបូឡាថា ជាក្រុម «ភេរវករ» រួមទាំងផ្នែកយោធា និងនយោបាយ ហើយថ្មីៗនេះ បានដាក់ទណ្ឌកម្មលើសមាជិកសភាមួយចំនួនរបស់ក្រុម​នេះ​។ កាលពីថ្ងៃពុធសប្តាហ៍មុន ដោយសំដៅទៅលើកិច្ចប្រឹងប្រែង ដើម្បីបញ្ឈប់សង្គ្រាមចុងក្រោយបង្អស់នៅក្នុងប្រទេសលីបង់ រវាងអ៊ីស្រាអែល និងក្រុម​សកម្មប្រយុទ្ធនេះ​ លោក Trump បានប្រាប់អ្នកសារព័ត៌មានថា «យើងពិតជាបានជជែក​ជាមួយក្រុម​ហេសបូឡាជាលើកដំបូង»។

២ថ្ងៃមុននេះ​ បន្ទាប់ពីអ៊ីស្រាអែលគំរាមទម្លាក់​គ្រាប់បែកម្តងទៀតនៅជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត ដែលជាទី​តាំង​ដ៏​រឹង​មាំ​របស់​ក្រុម​ហេសបូឡា លោក Trump បានបញ្ជាក់​ថា៖ «តាមរយៈតំណាងរាស្ត្រកម្រិត​ខ្ពស់​ ខ្ញុំបានជជែក​តាម​ទូរស័ព្ទយ៉ាងល្អជាមួយក្រុម​ហេសបូឡា»។

យ៉ាង​ណាក្ដី មន្ត្រីជាន់ខ្ពស់របស់​ក្រុម​ហេសបូឡា លោក Mahmud Qomati បានប្រាប់សារព័ត៌មាន​ AFP ក្នុងកំណត់សម្គាល់ជាលាយលក្ខណ៍អក្សរថា៖ «មិនមានទំនាក់ទំនងផ្ទាល់ រវាងលោក​ប្រធានាធិបតី Trump និងមន្ត្រីហេសបូឡានោះ​ទេ»។ លោក​បានឲ្យ​ដឹង​ទៀត​​ថា លោក Trump «ប្រហែលជា» កំពុង​សំដៅ​ទៅ​លើ​អ្វី​​ដែល​ទីប្រឹក្សា​របស់​ប្រធាន​សភា លោក​ Nabih Berri «ទាក់ទង​ជាមួយ​ឯកអគ្គរដ្ឋទូត​អាមេរិក និង​ការ​បញ្ជូន​សារ»។

លោក Qomati បាន​បន្ថែម​​ថា ការលើក​ឡើង​​របស់​លោក Trump អំពី​ការ​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​ក្រុម​ហេសបូឡា «បង្ហាញ​ពី​កម្រិត​ដែល​រដ្ឋបាល​អាមេរិក​ត្រៀម​​បោះបង់​​អាជ្ញាធរ​លីបង់ ពោល​គឺ​យ៉ាងហោចណាស់​ក៏បង្ហាញ​ពី​សញ្ញានៃ​​ការ​ទាក់ទង​ជាមួយ​គណបក្ស​ខ្លាំង និង​មាន​ឥទ្ធិពល​នៅ​លីបង់​ដែរ»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        1
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        48
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm