គ្រូពេទ្យនៃការិយាល័យស្រុកប្រតិបត្តិពោធិ៍សែនជ័យ ចុះចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញជូនសិស្ស

2022/04/23 08:26:26 pm        745

ភ្នំពេញ៖ ក្រុម​គ្រូពេទ្យប្រចាំស្រុកប្រតិបតិ្តពោធិ៍សែនជ័យ នៃមនី្ទរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ នឹងបើកយុទ្ធការចុះ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺកូវីដ-១៩ ​ដូសមូលដ្ឋានដូសជំរុញ ​ជូនដល់សិស្សសាលាបឋម​សិក្សា​ទូទាំង​ខណ្ឌពោធិ៍សែនជ័យ។

បើតាមឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះថា ក្រុមគ្រូពេទ្យប្រចាំ​ស្រុកប្រតិបតិ្តពោធិ៍សែនជ័យ ​សហការជាមួយការិយាល័យអប់រំយុវជន និងកីឡា នៃរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានរៀបចំ​ផែន​ការ​បើកយុទ្ធនាការចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន​ និងដូសជំរុញ ជូនសិស្សា​នុ​សិស្ស សាលាបឋមសិក្សាសាធារណៈ អាយុចាប់ពី៦ឆ្នាំ រហូដល់១២ឆ្នាំ ដែល​មានចំនួន​សរុប​១៥សាលាបឋមសិក្សាក្នុងខណ្ឌ ដែលមានចំនួនសិស្សសរុប ២០ ៨៧៥នាក់។

យុទ្ធនាការចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅតាមសាលាបឋមសិក្សា​សាធារណៈក្នុង​មូលដ្ឋានខណ្ឌពោធិ៍សែនជ័យ នឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។

ដូច្នេះសូមមាតា បិតា អាណាព្យាបាលរបស់កុមារ សិស្សានុសិស្សទាំងអស់ នាំយកបុត្រធីតា​របស់ខ្លួន មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ​និងសូមភ្ជាប់មកជាមួយនូវ​ឯកសារដូចជា អត្តសញ្ញាណប័ណ្ណ​ សំបុត្រកំណើត​ ឬសំបុត្របញ្ជាក់កំណើត​ ឬលិខិតឆ្លងដែន ​ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ​ និងលិខិតព្រមព្រៀង​អនុញ្ញាត​ឲ្យចាក់វ៉ាក់​សាំង​ជា​លាយលក្ខណ៍​អក្សរ​ពី​សំណាក់មាតា បិតា អាណាព្យាបាល​ សម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩​ ដូសមូលដ្ឋាន និងប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩៕ អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        127
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        236
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        232

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm