រុស្ស៊ីថា បារាំង អាល្លឺម៉ង់ និងអង់គ្លេស និយាយពីសន្តិភាព ប៉ុន្តែជួយផ្ដល់អាវុធថ្មីឲ្យក្រុងគីវដើម្បីបន្តសង្គ្រាម

2026/06/09 06:36:03 pm        65

វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃចន្ទ ៨ មិថុនា សប្ដាហ៍នេះថា មេដឹកនាំនៃប្រទេសអាល្លឺម៉ង់ បារាំង និងអង់គ្លេស បាននិយាយអំពីសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែកំពុងជួយទីក្រុងគីវជាមួយនឹងអាវុធថ្មីដើម្បីបន្តសង្គ្រាម ជាជំហរមួយដែលខ្លួននិយាយថាមិនស៊ីសង្វាក់គ្នា។

មេដឹកនាំនៃប្រទេសអង់គ្លេស អាល្លឺម៉ង់ និងបារាំង បាននិយាយកាលពីថ្ងៃអាទិត្យ ៧ មិថុនា ថា ពួកគេបានគាំទ្រសំណើសម្រាប់ការចរចារវាងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីព្យាយាមធានាបាននូវបទឈប់បាញ់ ហើយថា អឺរ៉ុបនឹងដើរតួនាទីមួយ។

ជាថ្មីម្ដងទៀត លោក Volodymyr Zelenskyy បានស្នើឱ្យមានជំនួបទល់មុខគ្នាជាមួយលោក Vladimir Putin នៅក្នុងលិខិតចំហរដ៏កម្រមួយផ្ញើទៅកាន់មេដឹកនាំរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ ៤ មិថុនា ថ្មីៗនេះ មិនយូរប៉ុន្មានបន្ទាប់ពីប្រធានវិមានក្រឹមឡាំងបានទទួលស្គាល់ថា ទីក្រុងមូស្គូត្រូវការពង្រឹងការការពារដែនអាកាសរបស់ខ្លួន បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់របស់អ៊ុយក្រែន។

ប្រធានាធិបតីអាមេរិក Donald Trump ដែលបានជំរុញភាគីទាំងពីរឱ្យបញ្ចប់ជម្លោះ និងនិយាយថារូបលោកអាចបញ្ចប់សង្គ្រាមក្នុងរយៈពេលមួយថ្ងៃបន្ទាប់ពីចូលកាន់តំណែង បាននិយាយថា កិច្ចប្រជុំផ្ទាល់រវាងលោក Putin និងលោក Zelenskyy នឹងក្លាយជារឿងដ៏អស្ចារ្យ ប៉ុន្តែបានជំរុញឱ្យភាគីទាំងពីរសម្របសម្រួល។

វិមានក្រឹមឡាំងបាននិយាយថា លោក Putin មិនទាន់ត្រូវបានបង្ហាញលិខិតនោះទេ ប៉ុន្តែលោក Zelenskyy អាចជួបលោក Putin នៅទីក្រុងមូស្គូ នៅពេលណាក៏បាន ជាសំណើមួយដែលមេដឹកនាំអ៊ុយក្រែនបានច្រានចោលជាមុននៅក្នុងលិខិតរបស់លោក៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        224
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        266
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        245

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm