ទីភ្នាក់ងារ IAEA អំពាវនាវឱ្យអ៊ីរ៉ង់ចូលរួមជាថ្មី ខណៈលោកខាងលិចដាក់សម្ពាធដើម្បីជំរុញដំណោះស្រាយ

2026/06/09 06:38:45 pm        63

លោក Rafael Grossi អគ្គនាយកអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ ទី៨ ខែមិថុនា បានអំពាវនាវឱ្យអ៊ីរ៉ង់ «ចូលរួមជាថ្មី» ជាមួយលោក ដូច្នេះការត្រួតពិនិត្យអាចបន្តឡើងវិញនៅរោងចក្រនុយក្លែអ៊ែរដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកកាលពីឆ្នាំមុន ខណៈសហរដ្ឋអាមេរិក បានដឹកនាំការជំរុញឱ្យមានដំណោះស្រាយចំពោះផលប៉ះពាល់នោះនៅឯក្រុមប្រឹក្សារបស់ទីភ្នាក់ងារ។

អ៊ីរ៉ង់ នៅតែមិនទាន់បានផ្តល់ព័ត៌មានដល់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA)អំពីអ្វីដែលបានកើតឡើងចំពោះទីតាំងនុយក្លេអ៊ែរដែលត្រូវបានទម្លាក់គ្រាប់បែកទាំងនោះ ឬសម្ភារៈនុយក្លេអ៊ែរ រួមទាំងអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចជិតដល់កម្រិតផលិតគ្រាប់បែក ដែលត្រូវបានរក្សាទុកនៅទីនោះ។ ខណៈការទម្លាក់គ្រាប់បែកបានបំផ្លាញ ឬធ្វើឲ្យខូចខាតធ្ងន់ធ្ងរដល់រោងចក្រចម្រាញ់អ៊ុយរ៉ានីញ៉ូម អ៊ុយរ៉ាញ៉ូមនីដែលចម្រាញ់រួចក្នុងកម្រិតខ្ពស់ភាគច្រើន រួមទាំងអ៊ុយរ៉ានីញ៉ូមមួយចំនួនដែលចម្រាញ់រួចដល់កម្រិត៦០ភាគរយមិនទាន់គ្រប់គ្រាន់ក្នុងបរិមាណផលិតគ្រាប់បែកប្រហែល៩០ភាគរយ ត្រូវបានគេគិតថាបានរួចផុតពីការបំផ្លាញចោល។

លោក Grossi បានប្រាប់ក្រុមប្រឹក្សាចំនួន៣៥ប្រទេសរបស់ទីភ្នាក់ងារ IAEA នៅថ្ងៃដំបូងនៃកិច្ចប្រជុំប្រចាំត្រីមាសថា «វាមានសារៈសំខាន់ខ្លាំងដែលយើងចូលរួមជាថ្មី»។ លោកបាននិយាយបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ក្រុមប្រឹក្សាថា «ខ្ញុំអំពាវនាវដល់អ៊ីរ៉ង់ ឱ្យចូលរួមជាមួយទីភ្នាក់ងារIAEA ដោយការស្ថាបនា ដើម្បីសម្រួលដល់ការអនុវត្តវិធានការការពារយ៉ាងពេញលេញ និងមានប្រសិទ្ធភាពនៅក្នុងប្រទេសអ៊ីរ៉ង់»។ ទីភ្នាក់ងារ IAEA បានធ្វើការត្រួតពិនិត្យមួយចំនួននៅទីតាំងដែលមិនត្រូវបានទម្លាក់គ្រាប់បែក ប៉ុន្តែបានបញ្ឈប់ការត្រួតពិនិត្យទាំងនោះដោយផ្អែកលើហេតុផលសុវត្ថិភាពកាលពីក្នុងខែកុម្ភៈ ដោយសារតែការវាយប្រហារដោយយោធាជាថ្មីទៀត ហើយចាប់តាំងពីពេលនោះមក បានត្រួតពិនិត្យតែនៅរោងចក្រផលិតថាមពលដែលកំពុងដំណើរការរបស់អ៊ីរ៉ង់ប៉ុណ្ណោះ។


អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        38
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        44
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm