រដ្ឋមន្រ្ដីក្រសួងការងារ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស

2026/06/09 03:40:06 pm        115

(ទីក្រុងហ្សឺណែវ)៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយ លោក Atle Hoie អគ្គលេខាធិការនៃសហព័ន្ធសហជីពសកល IndustriALL និងលោក Shoya Yoshida អគ្គលេខាធិការនៃសហព័ន្ធសហជីពអន្តរជាតិប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក (ITUC-AP) ក្នុងអំឡុងពេលកិច្ចប្រជុំនៃសន្និសីទអន្តរជាតិខាងការងារលើកទី១១៤ នាទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដើម្បីពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់កិច្ចសន្ទនាសង្គម សេរីភាពក្នុងការបង្កើតសមាគម និងការកសាងសមត្ថភាពសហជីព ក៏ដូចជាពិភាក្សាអំពីការពង្រឹងការអនុលោមភាព។

ក្នុងកិច្ចពិភាក្សាការងារជាមួយលោក Atle Hoie ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើរចនាសម្ព័ន្ធត្រីភាគីដ៏រឹងមាំរបស់កម្ពុជា រួមមាន៖ គណៈកម្មការប្រឹក្សាការងារ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងគណៈកម្មាធិការជាតិសុវត្ថិភាព និងសុខភាពការងារ ដែលជាគ្រឹះស្ថានបម្រើដល់កិច្ចសន្ទនាសង្គម។ ឯកឧត្តមបានលើកឡើងពីកំណើននៃអង្គការវិជ្ជាជីវៈដែលបានចុះបញ្ជីនៅកម្ពុជា ដែលឆ្លុះបញ្ចាំងពីភាពចាស់ទុំនៃការរីកចម្រើននៃសេរីភាពអង្គការវិជ្ជាជីវៈ និងការចរចាជាសមូហភាពនៅកម្ពុជា។

លោក Atle Hoie បានស្វាគមន៍ចំពោះវឌ្ឍនភាពរបស់កម្ពុជាក្នុងការពង្រឹងយន្តការត្រីភាគី និងទំនាក់ទំនងវិជ្ជាជីវៈ ហើយលោកក៏បានបញ្ជាក់ពីឆន្ទៈរបស់ IndustriALL ក្នុងការបន្តសហការជាមួយភាគីកម្ពុជា ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងកម្ពុជា និងលើកកម្ពស់លក្ខខណ្ឌការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប។

ភាគីទាំងពីរក៏បានពិភាក្សាលើការអនុវត្តធុរកិច្ចប្រកបដោយការទទួលខុសត្រូវ និងការត្រួតពិនិត្យអនុលោមភាពក្នុងខ្សែច្រវាក់ផលិតកម្ម (Supply Chain Due Diligence) រួមទាំងការចូលរួមរបស់កម្ពុជាក្នុងការអនុវត្តសេចក្តីថ្លែងការណ៍ស្ដីពីសហគ្រាសពហុជាតិសាសន៍ និងគោលនយោបាយសង្គមរបស់អង្គការ ILO, គោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស និងគោលការណ៍ណែនាំរបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) សម្រាប់សហគ្រាសពហុជាតិ។

ដោយឡែក នៅក្នុងជំនួបជាមួយលោក Shoya Yoshida អគ្គលេខាធិការនៃ ITUC-AP វិញ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីតួនាទីដ៏សំខាន់របស់ ITUC ដែលជាតំណាងសំឡេងសកលរបស់កម្មករនិយោជិតនៅក្នុងវេទិកាជាសកលជាមួយសមាសភាពត្រីភាគីនានា ក្នុងគោលដៅសម្រេចឱ្យបានយុត្តិធម៌សង្គមសម្រាប់គ្រប់គ្នា។ ឯកឧត្តមបានបញ្ជាក់ពីការបន្តប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ តាមរយៈយន្តការត្រីភាគី និងកិច្ចសន្ទនាសង្គម ដែលជាមូលដ្ឋានគ្រឹះនៅក្នុងកម្មវិធីការងារសមរម្យប្រចាំប្រទេស (Decent Work Country Programme) ឆ្នាំ២០២៤-២០២៨។

ឯកឧត្តម ក៏បានលើកសំណើឱ្យមានសហប្រតិបត្តិការរវាងភាគីទាំងពីរ រួមមាន៖ ការគាំទ្រសមត្ថភាពរបស់សហព័ន្ធសហជីពនៃក្រុមប្រឹក្សា ITUC-កម្ពុជា ដើម្បីធានាតួនាទីដ៏មានសារៈសំខាន់របស់សហជីព ដែលជាផ្នែកមួយដ៏ចាំបាច់នៅក្នុងយន្តការត្រីភាគី ការបណ្តុះបណ្តាលសម្រាប់ថ្នាក់ដឹកនាំសហជីពស្តីពីបទដ្ឋានអន្តរជាតិខាងការងារ និងការរួមសហការគ្នាជំរុញលក្ខខណ្ឌអំណោយផលសម្រាប់ការសន្ទនាសង្គមនៅក្នុងតំបន់អាស៊ាន។

លោក Shoya Yoshida បានវាយតម្លៃខ្ពស់ចំពោះការបើកចំហរបស់កម្ពុជា ក្នុងការពង្រឹងកិច្ចសន្ទនាសង្គមជាមួយសហជីព និងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការគាំទ្រការកសាងសមត្ថភាពសហជីពកម្ពុជា ដើម្បីឱ្យការចូលរួមរបស់សហជីពក្នុងយន្តការត្រីភាគីមានគុណភាព ការស្ថាបនា និងផ្តោតលើផលប្រយោជន៍រួមរបស់កម្មករនិយោជិត និងសេដ្ឋកិច្ចជាតិ។

ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានប្តេជ្ញាចិត្តរួមគ្នា ចំពោះកិច្ចសហប្រតិបត្តិការត្រីភាគីប្រកបដោយតម្លាភាព ដែលជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតក្នុងការលើកកម្ពស់សិទ្ធិការងារ និងសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ៕


អត្ថបទដែលទាក់ទង

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
2026/06/13 05:21:29 pm        1
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
2026/06/13 04:55:05 pm        1
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
2026/06/13 04:15:47 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦

2026/06/13 05:21:29 pm
​យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
2026/06/13 05:14:37 pm
​លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
2026/06/13 05:11:47 pm
​ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
2026/06/13 05:09:22 pm
​ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
2026/06/13 05:06:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/13 05:42:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am