លោក Trump ព្រមានលោក Netanyahu ថា​ ត្រូវប្រយ័ត្នកុំ​បង្កើន​ភាព​តាន​តឹងបន្ថែម​​ទៀត​​​

2026/06/09 10:49:42 pm        59

កាលពីថ្ងៃចន្ទ (ទី​៨ ខែមិថុនា ឆ្នាំ២០២៦) ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ​ថា លោកបានព្រមាននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កុំ​ឲ្យ​បង្កើន​ភាពតានតឹងកាន់តែខ្លាំងឡើងបន្ថែម​ទៀត​ជាមួយប្រទេស​អ៊ីរ៉ង់។

លោក Trump ត្រូវបានដកស្រង់សម្តីដែលបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលមួយថា៖ «ខ្ញុំបាននិយាយថា Bibi (លោក Netanyahu) អ្នកគួរតែប្រយ័ត្នប្រយែងបន្តិច​ បើមិនដូច្នោះទេ អ្នកនឹងត្រូវ​ទទួល​ខុស​ត្រូវ​រាល់​ផល​វិបាក​តែម្នាក់​ឯង​ឆាប់​ៗជា​​មិន​ខាន​»។

លោក Trump ដែលមានការខឹងសម្បាកាន់តែខ្លាំងឡើងជាមួយលោក Netanyahu នៅ​មុននេះ​បានជំរុញឲ្យ​ទាំងអ៊ីរ៉ង់ និងអ៊ីស្រាអែលបញ្ឈប់ «ការវាយ​ប្រហារគ្នា​» ហើយបាននិយាយថា «ការចរចាចុងក្រោយ» ឆ្ពោះទៅរកសន្តិភាព នឹងបន្តដំណើរការ​ «ប្រសិប​បើ​មិន​មាន​ទង្វើ​មិន​ចេះ​គិត​ពិចារណា ឬល្ងង់ខ្លៅ ដែលនឹង​កា្លយ​ជាឧបសគ្គ​រារាំងទេនោះ​»។ តែ​នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានលើក​ឡើង​នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា លោកបានប្រាប់លោក Trump ថា «អ៊ីស្រាអែលមានសិទ្ធិពេញលេញក្នុងការការពារខ្លួន ហើយយើងកំពុងអនុវត្តវាតាមអ្វី​ដែល​ត្រូវ​ការ​ចាំបាច់​»”។

គួរ​បញ្ជាក់ថា កាលពីសប្តាហ៍មុន លោក Trump ត្រូវបានគេសួរថា តើលោកបានហៅមេដឹកនាំអ៊ីស្រាអែលរូបនេះថា «បាត់​បង់​សតិ​» ហើយបានចោទប្រកាន់រូប​គាត់​ថា មិនដឹងគុណដែរ​ ឬទេ​។ លោក Trump បានប្រាប់កម្មវិធី​ផតខាស «Pod Force One» ថា៖ «ខ្ញុំបាននិយាយ​។ ខ្ញុំមិនបាន​និយាយដោយសារ​កំហឹង​នោះទេ។ ខ្ញុំគ្រាន់តែ​អត់សប្បាយ​ចិត្ត​​ ចំពោះការប្រយុទ្ធឥតឈប់ឈររបស់គាត់​ជាមួយលីបង់ប៉ុណ្ណោះ​»។

យ៉ាង​ណាក្ដី អ៊ីរ៉ង់ និងអ៊ីស្រាអែល បាន​ឲ្យ​ដឹង​ថា ភាគីទាំង២ បានផ្អាកការវាយប្រហារ​​គ្នា ក្រោយ​មាន​ការអំពាវនាវពីមេដឹកនាំ​អាមេរិក​ តែ​ក្រុងតេអេរ៉ង់ បានព្រមានថា ខ្លួននឹងបន្តអរិភាព ប្រសិនបើអ៊ីស្រាអែលបន្តវាយប្រហារក្រុមហេសបូឡានៅលីបង់​៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        84
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        73
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm