គ្រាអាសន្នត្រូវបាន​ប្រកាស​នៅ​រដ្ឋ​ធានី​របស់​នូវែលសេឡង់ ខណៈរលកកម្ពស់ ១១​ម៉ែត្រ ជំរុញ​​​ឲ្យ​ជម្លៀស​មនុស្ស

2026/06/09 11:57:47 pm        51

ប្រជាជនឆ្នេរសមុទ្ររាប់រយនាក់ នៅក្នុងរដ្ឋធានីរបស់​ប្រទេសនូវែលសេឡង់ ត្រូវបានជម្លៀសចេញ នៅថ្ងៃអង្គារ (ទី៩ ខែមិថុនា ឆ្នាំ២០២៦) នេះ ខណៈដែលព្យុះ​បណ្ដាល​ឲ្យមាន​រលកកម្ពស់ ១១ម៉ែត្រ ​បក់បោកនៅ​តំបន់​​ឆ្នេរសមុទ្រ។ អាកាសធាតុអាក្រក់ធ្ងន់​ធ្ងរ​នេះ បានជំរុញឲ្យ​អភិបាលក្រុង Wellington លោក Andrew Little ប្រកាសអាសន្នសម្រាប់សហគមន៍ឆ្នេរសមុទ្រនៃឈូងសមុទ្រ Owhiro, Island Bay, Houghton Bay និង Breaker Bay មុនពេលរលកដ៏​ធំបក់បោក​ទៅ​ដល់។

ក្នុងសេចក្តីថ្លែងការណ៍ដ៏​ម៉ឺង​ម៉ាត់​មួយ​ អភិបាលក្រុង លោក Little បានជំរុញឲ្យ​ប្រជាជននៅឆ្ងាយពីតំបន់​ឆ្នេរសមុទ្រភាគខាងត្បូង ដោយព្រមានច្បាស់ៗថា បុគ្គលិកសង្គ្រោះបន្ទាន់ នឹងមិនប្រថុយប្រថាន​ចូលទៅក្នុងតំបន់គ្រោះថ្នាក់ ដើម្បីជួយសង្គ្រោះអ្នកដែលបដិសេធមិនចាកចេញនោះឡើយ​។

បទបញ្ជាជម្លៀសចេញជាកាតព្វកិច្ចនេះ បានចាប់ផ្តើមនៅព្រឹកថ្ងៃអង្គារនេះ​។ ហើយ​មន្ត្រីនគរបាល​ត្រូវបានដាក់ពង្រាយ ដើម្បីធានាថា ប្រជាជនបានផ្លាស់ទៅកន្លែងទី​ខ្ពស់ៗ ដោយដាក់​ខ្សែហ៊ុម​ព័ទ្ធនៅលើផ្លូវជុំវិញ ដើម្បីបិទផ្លូវចូលទៅកាន់តំបន់ឆ្នេរសមុទ្រដ៏គ្រោះថ្នាក់។

យោងតាមក្រុមប្រឹក្សាមូលដ្ឋាន បាន​ឲ្យ​ដឹង​ថា ព្យុះនេះមាន​កម្រិតខ្លាំងជាង​ហេតុការណ៍​ស្រដៀងគ្នា ក្នុងឆ្នាំ២០២១ ដែលរលកកម្ពស់ ៦,៥ម៉ែត្រ បានបំផ្លិច​បំផ្លាញផ្ទះសម្បែង​ជាច្រើនខ្នង នៅតំបន់​ Breaker Bay។ ទីភ្នាក់ងារ MetService របស់នូវែលសេឡង់ បានបញ្ជាក់ថា ក្នុងអំឡុងពេលមាន​រលកចុងក្រោយនេះ រលកដែលកំពុង​បក់បោក​រំកិល​ចូល​ទៅ​​កំពង់ផែទីក្រុង​ Wellington ត្រូវ​បានគេ​ព្យាករ​ថា នឹង​ខ្ពស់​ដល់ទៅ ១១ម៉ែត្រ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        12
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        104
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm