ពាណិជ្ជកម្មបរទេសរបស់ប្រទេសចិនបានបន្តបង្ហាញពីកំណើនរឹងមាំក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ ២០២៦ ដែលបង្ហាញពីភាពធន់របស់ប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកមួយនេះស្របពេលគ្របដណ្ដប់ដោយបរិយាកាសសកលដ៏ស្មុគស្មាញ។
យោងតាមទិន្នន័យផ្លូវការដែលចេញផ្សាយនៅថ្ងៃអង្គារ ៩មិថុនា សប្ដាហ៍នេះ ពាណិជ្ជកម្មទំនិញសរុបបានឈានដល់ ២០,៦៨ សែនកោដិយ័ន ឬស្មើនឹង ២,៨៨ សែនកោដិដុល្លារអាមេរិកចាប់ពីខែមករាដល់ខែឧសភាកន្លងទៅថ្មីៗនេះ កើនឡើង ១៥,៣% ធៀបនឹងឆ្នាំមុន។
ការនាំចេញបានកើនឡើង ១១,៨% កើនដល់ ១១,៩១ សែនកោដិយ័ន ខណៈការនាំចូលបានកើនឡើង ២០,៥% ដល់ ៨,៧៧ សែនកោដិយ័ន។
កំណើនបានបង្កើនល្បឿនបន្ថែមទៀតនៅក្នុងខែឧសភា។ គិតជាប្រាក់ដុល្លារអាមេរិក ការនាំចេញបានកើនឡើង ១៩,៤% បើធៀបទៅនឹងឆ្នាំមុន កើនឡើងពី ១៤,១% ក្នុងខែមេសា ខណៈការនាំចូលបានកើនឡើង ២៧,៤% បើប្រៀបធៀបទៅនឹង ២៥,៣% កាលពីមួយខែមុន។ អតិរេកពាណិជ្ជកម្មប្រចាំខែបានរីកមាឌពី ៨៤,៨២ ដល់១០៥,៤៣ ពាន់លានដុល្លារ អាមេរិក ក្នុងខែមេសាកន្លងទៅនេះ ៕


