ការស៊ើបអង្កេតដែលតម្រូវដោយអង្គការសហប្រជាជាតិ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ជនស៊ីវិលប៉ាឡេស្ទីន ត្រូវបានជាប់ខ្លួន នៅចន្លោះ«អំពើឃោរឃៅដ៏ធំ»របស់កងកម្លាំងអ៊ីស្រាអែល អ្នកតាំងលំនៅឋាន និងការគ្រប់គ្រងដ៏ឃោរឃៅរបស់ក្រុមហាម៉ាស។
គណៈកម្មការស៊ើបអង្កេតអន្តរជាតិឯករាជ្យរបស់UN បាននិយាយថា ជនស៊ីវិលនៅទូទាំងតំបន់ហ្កាហ្សាដែលត្រូវបានបំផ្លាញដោយសង្គ្រាម និងតំបន់វេសបែងដែលគ្រប់គ្រងដោយអ៊ីស្រាអែល កំពុងត្រូវបានទទួលរងនូវការរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរ «ជាប្រព័ន្ធ និងដោយចេតនា»។

ក្រុមស៊ើបអង្កេត ដែលកាលពីឆ្នាំមុនបានសន្និដ្ឋានថា អ៊ីស្រាអែលបានប្រព្រឹត្ត «អំពើប្រល័យពូជសាសន៍» នៅក្នុងសង្គ្រាមនៅហ្គាហ្សា បានបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីមួយថា ជនស៊ីវិលនៅក្នុងទឹកដីនេះក៏កំពុងត្រូវបាន «បង្ក្រាប និងគ្រប់គ្រងដោយហិង្សាដោយក្រុមដែលអះអាងថាគ្រប់គ្រងពួកគេ»។
នៅក្នុងតំបន់ហ្កាហ្សា របាយការណ៍នេះ បានបញ្ជាក់ថា៖«ប្រជាជនប៉ាឡេស្ទីនធម្មតា បានរកឃើញថា ពួកគេ បានជាប់ខ្លួន នៅចន្លោះអំពើហិង្សារចនាសម្ព័ន្ធ និងអំពើឃោរឃៅដ៏ធំរបស់កងកម្លាំងអ៊ីស្រាអែល និងការគ្រប់គ្រងដ៏ឃោរឃៅ និងការគ្រប់គ្រងគួរឲ្យភ័យខ្លាចរបស់ក្រុមហាម៉ាស»៕
