មន្ត្រី៖ ជនសកម្មប្រយុទ្ធសម្លាប់មនុស្ស ៦នាក់ និងចាប់ពង្រត់បុគ្គលិកសន្តិសុខ ៨នាក់ នៅក្នុងប្រទេសប៉ាគីស្ថាន

2026/06/10 12:25:41 am        59

មន្ត្រីសន្តិសុខបាននិយាយនៅថ្ងៃអង្គារនេះថា ក្រុមសកម្មប្រយុទ្ធ Tehreek-i-Taliban Pakistan (TTP) បានសម្លាប់បុគ្គលិកយោធាប៉ារ៉ាចំនួន ៦នាក់ និងចាប់ពង្រត់មនុស្ស ៨ នាក់ ផ្សេងទៀត ក្នុងអំឡុងពេលវាយប្រហារលើចំណុចត្រួតពិនិត្យមួយ នៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន។

ដោយសារតែពួកគេមិនត្រូវបានអនុញ្ញាតឲ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ មន្ត្រីសន្តិសុខម្នាក់បានប្រាប់សារព័ត៌មាន AFP ក្នុងលក្ខខណ្ឌអនាមិកថា សមាជិករាប់សិបនាក់នៃក្រុមសកម្មប្រយុទ្ធនេះ ដែលអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះ បានវាយលុកចំណុចត្រួតពិនិត្យមួយ នៅក្នុងទីក្រុង Peshawar ជាមួយនឹងអាវុធ គ្រាប់បែកដៃ និងគ្រាប់កាំភ្លើងត្បាល់ កាលពីថ្ងៃចន្ទ។

មន្ត្រីសន្តិសុខទី២ម្នាក់ទៀត បាននិយាយថា៖«បុគ្គលិកចំនួន ៦នាក់នៃកងកម្លាំងសហព័ន្ធ (FC) ត្រូវបានសម្លាប់ និង ៤នាក់ផ្សេងទៀត រងរបួស នៅក្នុងការវាយប្រហារដែលធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធ» ដោយសំដៅទៅលើកងកម្លាំងប៉ារ៉ារបស់ប៉ាគីស្ថាន ដែលរួមចំណែកដល់សន្តិសុខជួរមុខភាគច្រើន នៅក្នុងខេត្ត Khyber Pakhtunkhwa ដែលមានព្រំប្រទល់ជាប់នឹងប្រទេសអាហ្វហ្គានីស្ថាន។

ប្រភពទី២ បាននិយាយថា៖«ក្រុមសកម្មប្រយុទ្ធបានចាប់ពង្រត់បុគ្គលិក ៨នាក់របស់កងកម្លាំងសហព័ន្ធ

ហើយនាំពួកគេទៅកាន់ទីតាំងដែលមិនបានបង្ហាញ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        61
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        90
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm