ចិន៖ បម្រាម​នាំចេញទំនិញ​ប្រើប្រាស់​បាន ២ផ្លូវ​ គឺ​ចង់​​បញ្ឈប់បំណង​​​ធ្វើយោធូនីយកម្ម​ឡើងវិញរបស់ជប៉ុន

2026/06/10 12:41:37 am        61

នា​ថ្ងៃអង្គារ (ទី៩ ខែមិថុនា ឆ្នាំ២០២៦) នេះ ក្រសួងការបរទេសចិន បាន​ឲ្យ​ដឹង​ថា ប្រទេសចិនបានហាមឃាត់ការនាំចេញទំនិញ​ប្រើប្រាស់បាន ២ផ្លូវទាំងអស់ ទៅកាន់អ្នកប្រើប្រាស់យោធាជប៉ុន និងសម្រាប់គោលបំណងណាមួយដែលអាចបង្កើនសមត្ថភាពយោធារបស់ជប៉ុន ដោយចំណាត់​នេះមានគោលបំណងបញ្ឈប់ការប៉ុនប៉ង​ ក្នុង​ការ​ធ្វើយោធូនីយកម្ម​ឡើងវិញ និងក្នុង​​ការ​អភិវឌ្ឍអាវុធ​នុយក្លេអ៊ែរ​របស់ជប៉ុន។

អ្នកនាំពាក្យក្រសួងការបរទេស លោក Lin Jian បានធ្វើការកត់សម្គាល់បែបនេះ ខណៈដែល​ឆ្លើយតបទៅនឹងរបាយការណ៍ ដែលថា សហរដ្ឋអាមេរិកបានស្នើឲ្យ​ប្រទេសចិនចាប់ផ្ដើម​ការនាំចេញរ៉ែកម្រទៅកាន់​ជប៉ុនឡើង​វិញ​។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Global Times ដែលគ្រប់គ្រងដោយរដ្ឋ។

លោក Lin បានបដិសេធមិនបញ្ជាក់ថា តើរដ្ឋបាលរបស់​លោកប្រធានាធិបតី​ Donald Trump បានធ្វើការស្នើសុំបែបនេះដែរ ឬអត់នោះទេ។ លោក Lin បាននិយាយថា៖ «ដោយ​ស្របតាមច្បាប់ និងបទប្បញ្ញត្តិ ប្រទេសចិនបានហាមឃាត់ការនាំចេញទំនិញ​ប្រើប្រាស់បាន ២ផ្លូវ​ទាំងអស់ ទៅកាន់អ្នកប្រើប្រាស់យោធាជប៉ុន សម្រាប់គោលបំណងយោធា និងដល់អ្នកប្រើប្រាស់ចុងក្រោយផ្សេងទៀត ឬសម្រាប់គោលបំណងណាមួយដែលនឹងជួយបង្កើនសមត្ថភាពយោធារបស់ជប៉ុន»។

លោកបានបញ្ជាក់​ថា គោលបំណងនៃការរឹតបន្តឹងនេះ គឺដើម្បី «បញ្ឈប់ការប៉ុនប៉ង ក្នុង​ការ​ធ្វើយោធូនីយកម្ម​ឡើងវិញ និងក្នុង​ការ​អភិវឌ្ឈអាវុធនុយក្លេអ៊ែររបស់ជប៉ុន»។

គួរបញ្ជាក់​ថា ការហាមឃាត់ការនាំចេញនេះ ចូលជាធរមានភ្លាមៗ បន្ទាប់ពីមាន​ការប្រកាសដោយអាជ្ញាធរចិន កាលពីខែមករា ហើយវាគឺ​ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដ៏​ទូលំទូលាយរបស់ទីក្រុងប៉េកាំង ក្នុងការរឹតបន្តឹងការគ្រប់គ្រង លើទំនិញ និងបច្ចេកវិទ្យាដែលមាន​ភាព​រសើប​​ជាយុទ្ធសាស្ត្រ៕

អត្ថបទដែលទាក់ទង

មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        2
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        8
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm